ព្រឹតិ្តការណ៍ថ្មីៗ

ញៀនល្បែងកែមិនឡើង​ បុរសម្នាក់​ជាអ្នករត់កង់បីឥណ្ឌាម្នាក់​ ខ្ចីម៉ូតូអ្នកផ្ទះយកទៅបញ្ចាំ​៦០០$

4 ខែ មុន 90 តូ សុផល

រាជធានីភ្នំពេញ​ ៖​ (ញៀនល្បែងកែមិនឡើង​) បុរសម្នាក់​ជាអ្នករត់កង់បីឥណ្ឌាម្នាក់​ ខ្លីម៉ូតូអ្នកផ្ទះយកទៅបញ្ចាំ​៦០០$ លេងល្បែង​លេីកាស៊ីណូចាញ់អស់​ តែអ្នកផ្ទះលស់ យកមកវិញម្ដងហេីយ​ តែលើកនេះ​ យកទៅបញ្ជាំ៤០០$​ លេងល្បែងចាញ់ខ្ទេចទៀត​ គេចបាត់ពីផ្ទះ៣ថ្ងៃ​ ចៃដន្យអ្នកផ្ទះតាមរកឃើញ​ ចាប់បាននៅ​ហ្គារ៉ាសសាំង​កាល់តិច​ ស្តុបអាគារ៤២ជាន់ បង្កការភ្ញាក់ផ្អើល​ដល់បងប្អូនប្រជាពលរដ្ឋ​ រាយការណ៍ប្រាប់សមត្ថកិច្ចខណ្ឌដូនពេញចុះអន្តរាគមន៍​ តែក្រុមគ្រួសារថានាំយកទៅប៉ុស្តិ៍ទួលសង្កែ២​ អោយសមត្ថកិច្ចចាត់ការវិញ ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលវេលាម៉ោង​២៣:១៥នាទី​ ថ្ងៃទី៣១​ ខែមីនា​ ឆ្នាំ២០១៩នេះ​ នៅចំណុច​ស្ថានីយ៍ប្រេងឥន្ទនៈ​កាល់តិច​ (ស្តុបអាគារ៤២ជាន់)​ ផ្លូវព្រះមុនីវង្ស​ សង្កាត់ចតុមុខ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​។

ប្រភពព័ត៌មានពីកន្លែងកើតហេតុមួយវិញទៀតបានប្រាប់ឲ្យភ្នាក់ងារយើងដឹងថា​ នៅមុនកេីតហេតុ​ គាត់គ្រាន់តែឃេីញបុរសម្នាក់​ ឈរ​រេរា​តែម្នាក់ឯង​ នៅចំណុចកើតហេតុខាងលេី​ ដោយមិនដឹងមកពីណានោះទេ​ ព្រោះមិនបានចាប់អារម្មណ៍​ មួយសន្ទុះក្រោយមក​ ស្រាប់តែមានបុរស២នាក់​ បេីកកង់បីឥណ្ឌា​ ពណ៍ស​ ម្នាក់មួយគ្រឿង​ និងបុរសនារី២នាក់​ ជិះម៉ូតូ(មិនចាំម៉ាក​)មួយគ្រឿង​ ឌុបគ្នា​ មកដល់កន្លែងកើតហេតុ​ទាំងអស់គ្នា​តែម្ដង​ ហេីយឃេីញបុរសម្នាក់ដែល​ឈរម្នាក់នោះ​ បម្រុងរត់​ តែត្រូវបានបុរសម្នាក់​ ដែលបេីកកង់បីឥណ្ឌា​ កាន់ដែកទីប​រលាស់​ ចង្អុលបុរសម្នាក់នោះ​ និងស្រែកសំឡុតកុំអោយរត់​ ទេីបបុរស២នាក់ដែលបេីកកង់បីឥណ្ឌានោះ​ ចាប់ឃាត់បុរសម្នាក់នោះ​ រុញឡេីងលេីកង់បីឥណ្ឌា​ រួចសួរនាំ​បុរសម្នាក់នោះ​ តែមិនដឹងសួរ​អ្វីខ្លះទេ​ ទេីបធ្វេីឲ្យបងប្អូនប្រជាពលរដ្ឋ​ដែលបានធ្វេីដំណេីរឆ្លងកាត់ទីនោះ​ និងអ្នកដែលមកចាក់សាំង​ ភ្ញាក់ផ្អើល​ឈប់ចោមរោមមេីលពេញកន្លែងកេីតហេតុ​ រហូតមានក្រុមអ្នកសារព័ត៌មានជាច្រេីននាក់មកដល់បន្តបន្ទាប់គ្នា​ ស្របពេលនោះក៏មានប្រជាពលរដ្ឋខ្លះរាយការណ៍ប្រាប់ឲ្យសមត្ថកិច្ចមូលដ្ឋានបានដឹងផងដែរ។

ភ្នាក់ងារ​យេីងក៏បានសាកសួរបុរសជនសង្ស័យដែលត្រូវបានបងប្អូនចាប់ចងខ្សែពួរជាប់លេីកង់បី​នោះថា​ តេីបងមានឈ្មោះអ្វី​ ហេីយរស់នៅឯណា​? តេីមានបញ្ហាអ្វីដែរមែនទែន​ បានជាគេចាប់ឃាត់ខ្លួនបង​ដូច្នេះ? គាត់ក៏បានឆ្លេីយប្រាប់​ត្រួសៗ​ថា​ មិនមានរឿងអ្វីនោះទេ​ អ្នកដែលចាប់គាត់ឡេីងកង់បីឥណ្ឌា​ និងអ្នកដែលជិះមកតាមគាត់នោះ​ គឺជាបងប្រុស និងបងប្អូនប្រុសស្រីរបស់គាត់ទេ​ ។ គាត់មិនព្រមប្រាប់ឈ្មោះទេ​ គ្រាន់តែប្រាប់ថា​ អាយុ៤២ឆ្នាំ​ ស្នាក់នៅផ្ទះជួល​ និងជាអ្នករត់កង់បីឥណ្ឌាប៉ុណ្ណោះ ។

បុរសសង្ស័យបន្ត​ថា​ មូលហេតុ​ដែលគាត់យកម៉ូតូអ្នកផ្ទះទៅដាក់បញ្ចាំនោះ​ គឺមកពីគាត់​ បាត់រ៉ឺម៉កកង់បីឥណ្ឌា​របស់គាត់​ ដែលទុករត់ឌុបភ្ញៀវរាល់ថ្ងៃនោះ​ (តែមិនចាំថាបាត់ថ្ងៃណានោះទេ​ គឺបាត់ថ្មីៗនេះដែរ​) បុរសសង្ស័យបានបញ្ជាក់ថា​ ក្រោយពីបាត់កង់បីឥណ្ឌា​គាត់ក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលចតុមុខ​ ខណ្ឌដូនពេញ​ អោយសមត្ថកិ្ចជួយធ្វេីការស្រាវជ្រាវរកដែរ​​ ហេីយគាត់ក៏បានត្រលប់ទៅផ្ទះបងប្អួនគាត់ខាងលេី​ រួចប្រាប់ពីរឿងនេះដែរ​ ។ តែក្រោយមក គាត់មិនអស់ ក៏បានខ្ចីម៉ូតូ ឌ្រីមសង់​(​Honda Dream)​ ពណ៍ខ្មៅ​ មួយគ្រឿង​ (មិនចាំស្លាកលេខ​) ជារបស់អ្នកផ្ទះ​យកទៅដាក់បញ្ចាំ​នៅហាងបញ្ចាំមួយកន្លែង​ បានលុយ​ចំនួន​ ៦០០$ រួចយកទៅលេងល្បែង​ នៅកាស៊ីណូ​ NAGA ដោយសង្ឃឹមថាអាចនឹងឈ្នះ​បានលុយ​មកវិញ​ខ្លះ​ ដេីម្បីរកទិញកង់បីវិញ​ តែបែរជាចាញ់ខ្ទេច​ ហេីយក៏ត្រលប់មកផ្ទះវិញ​ អ្នកផ្ទះសួរនាំរួចនាំទៅលួសយកម៉ូតូដែលយកទៅបញ្ចាំនោះមកវិញ។

ក្រោយមកប៉ុន្មានថ្ងៃ​ បុរសសង្ស័យបន្ត​ថា​ មកពីគាត់យល់ឃេីញខ្លួនឯងជាបងប្អូនប្រហែលជាអ្នកផ្ទះមិនថាអ្វី​ទេ​ យ៉ាងហោចណាស់​គ្រាន់តែស្ដីបន្ទោសហេីយគឺចប់រឿង​ ទេីលេីកនេះយកម៉ូតូដដែលចេញទៅទៀត​ តែមុនយកទៅដាក់បញ្ចាំម្ដងទៀតនោះ​ គឺគាត់ជិះចុះឡេីងៗតាម​រកមេីលកង់បីរបស់គាត់ឡេីងអស់ចិត្តដែរ​ ទេីបបែកគំនិតគិតថា​ស្រង់ដេីមបានខ្លះ ក៏យកម៉ូតូទៅដាក់បញ្ចាំបានលុយ៤០០$ រួចយកទៅលេងល្បែង​ក្នុងកាស៊ីណូ NAGA ដដែល​ តែទីបំផុត​ក៏ចាញ់អស់លុយរលីងពីខ្លួន​​ ហេីយគេចពីផ្ទះបានតែ៣ថ្ងៃ​ លុះនៅវេលាម៉ោងកើតហេតុខាងលើ​ ស្រាប់តែ​អ្នកផ្ទះតាមរកឃេីញនិងនាំគ្នាចាប់បាននៅ​ហ្គារ៉ាសសាំង​កាល់តិច​ ស្តុបអាគារ៤២ជាន់ខាងលេីតែម្ដង។

បេីតាមសម្ដីបងប្អូនប្រុសស្រីរបស់បុរសសង្ស័យ​ បានបង្ហេីបប្រាប់ថា​ ដោយសារតែខ្លីម៉ូតូអ្នកផ្ទះ​ យកទៅដាក់បញ្ចាំលេីកមុនម្ដងរួចហេីយ​ ពួកគាត់ខំទៅលួសយកមកវិញ​ អស់ជាង៦០០ដុល្លារ​ ហេីយគ្រាន់តែស្ដីបន្ទោស និងប្រដៅអប់រំមួយម៉ាត់ពីរម៉ាត់ប៉ុណ្ណោះ​ ព្រោះគិតថាជាសាច់ញាតិបងប្អូនឯង​ ទេីបមិនចង់វែងឆ្ងាយ។ ព្រោះតែមិនចង់វែងឆ្ងាយនេះហេីយទេីបធ្វេីឲ្យ​ ប្អូនរបស់គាត់មិនកែប្រែ​ ហេីយ​មិនរាងចាល​ ​​បែរជាទៅប្រព្រឹត្តិ​វាឡេីងវិញ​ ដោយកុហកបោកប្រាស់អ្នកផ្ទះថាខ្លីម៉ូតូជិះទៅក្រៅបាត់​ ការពិតយកទៅបញ្ចាំលេងល្បែងអស់​ ទេីបគាត់និងបងប្អូននាំគ្នាដេីររកដែរតែបាត់ដំណឹង៣ថ្ងៃហេីយ​ និងបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលទួលសង្កែទី២​ ដេីម្បីអោយសមត្ថកិច្ចជួយ​ស្រាវជ្រាវ​រកផងដែរ​ ។ លុះពេលឃេីញក៏នាំគ្នាចាប់ឃាត់ខ្លួនតែម្ដង​ ហេីយយកខ្សែពួរចង​ដៃចងជេីង​ ដឹកយកទៅប៉ុស្តិ៍នគរបាលទួលសង្កែទី២​ ប្រគល់ឲ្យសមត្ថកិច្ចសាកសួរនិងធ្វេីការចាត់ការ​តាម​ច្បាប់តែម្ដង។

សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ចតុមុខក៏បានប្រាប់ថា​ ដោយសារតែភាគីទាំងសងខាងអះអាងទាំងអស់គ្នាថាជាបងប្អូននឹងគ្នា​ ហេីយមិនបានដាក់ពាក្យបណ្ដឹងអោយសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យដែរ​ ដោយសុំចាប់ជនសង្ស័យយកទៅប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ២​ ដោយខ្លួនឯង​ ទេីបលោករាយការណ៍ប្រាប់ថ្នាក់លេីរួច​អនុញាតិអោយ​គាត់យកជនសង្ស័យនោះចេញទៅ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ ត្រូវបានបងប្រុសយកខ្សែពួមកចងជាប់លេីកង់បីឥណ្ឌា​ រួចដឹកយកទៅប៉ុស្តិ៍ទួលសង្កែទី២​ ដេីម្បីឲ្យសមត្ថកិច្ចកសាងសុំណំរឿងចាត់ការ​តាម​ផ្លូវច្បាប់៕​ (ដោយបងម៉េង​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!