ព្រឹតិ្តការណ៍ថ្មីៗ

គ្រាន់តែចាំតំណាងមកដោះស្រាយ ធ្វើឲ្យកកស្ទះចរាចរណ៍ ពីច្រមុះជ្រូកក្បាលថ្នល់ ដល់ស្តុប​កែងផ្លូវ៣៧១​ ដោយសារតែ….

1 ខែ មុន 41 តូ សុផល

រាជធានីភ្នំពេញ​ ៖ គ្រោះថ្នាក់ចរាចរណ៍​មួយបានកើតឡើងរវាង​ រថយន្តប៉ែនដឹកដី​ធុនធំ​ បើកបត់ស្ដាំកៀរថយន្ត Highlander មួយគ្រឿង​ទៀត​ បណ្ដាលរងការខូចខាត​ កណ្ដាលស្តុបបឹងទំពុន ហើយទុកចោលរងចាំខាងតំណាងមកដោះស្រាយ​ បង្កឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង​ ​តាំងពីច្រមុះជ្រូកក្បាលថ្នល់ ផ្លូវ២៧១​ រហូតមកដល់ស្តុប​កែងផ្លូវ៣៧១​ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​បានកើតឡើង​កាលពីវេលាម៉ោង២២:០០នាទីយប់​ ថ្ងៃអាទិត្យ​ ទី៣១​ ខែមីនា​ ឆ្នាំ២០១៩នេះ​ នៅត្រង់ចំណុចស្តុបបឹងទំពុន​ ផ្លូវ២៧១​ ស្ថិតក្នុងសង្កាត់ផ្សារដេីមថ្កូវ​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា​ នៅមុនពេលកើតហេតុ​ គេបានឃើញរថយន្តមួយគ្រឿង​ ម៉ាក​ Highlander ពណ៍ស្ករ​ ពាក់ស្លាកលេខភ្នំពេញ​ 2AB-5430 បើកបរដោយបុរសម្នាក់​ រួមដំណេីរដោយមនុស្សប្រុសស្រី៣នាក់ទៀតក្នុងរថយន្ត​ ធ្វើដំណេីរតាមបណ្ដោយផ្លូវ២៧១​ ទិសពីកើតទៅលិច​ ខណៈពេលកំពុងបន្ថយល្បឿន​ បត់ឆ្វេងឆ្លងទៅផ្លូវ៣៧១​ បានពាក់កណ្ដាលផ្លូវ​ ស្រាប់តែត្រូវរថយន្តបែនដឹកដីធុនធំមួយគ្រឿង​ ម៉ាក HINO ក្បាលពណ៍ខៀវ​ កន្ទុយពណ៍លឿង​ ពាក់ស្លាកលេខតាកែវ​ 3A-0446 បេីកបរដោយបុរសម្នាក់​ ធ្វើដំណើរស្របទិសគ្នា​ មកពីក្រោយ​ បានបត់ឆ្វេងឆ្លងផ្លូវដូចគ្នា​ តែជ្រុលកៀររថយន្ត Highlander បណ្ដាលរងការខូចខាត​អស់មួយចំហៀងឆ្វេង និងបណ្ដាលឲ្យបាក់កញ្ចក់ឆ្វេង​ ទើបភាគីទាំងសងខាង​ បានចុះមកដោះស្រាយគ្នា​ តែភាគីខាងរថយន្តបែនដឹកដីធុនធំ​ មិនព្រមដោះស្រាយដោយខ្លួនឯងសិននោះទេ​ បែរជាសុខចិត្តទុករថយន្តចោលកណ្ដាលផ្លូវ​ ហើយទាក់ទងទៅអោយតំណាងក្រុមហ៊ុនរបស់គាត់​ ជាអ្នកមកដោះស្រាយវិញ​ ដោយមិនខ្វល់ពីការកកស្ទះចរាចរណ៍ដល់អ្នកដទៃទៀត​ ដែលធ្វើដំណើរឆ្លងកាត់ទីនោះ​ ត្រូវរងចាំអោយតំណាងរបស់លោកដែលជាអ្នកបើករថយន្តបែនដឹកដីនោះមកដោះស្រាយដែរ​ ។

សូមបញ្ជាក់ថា​ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​នេះ​ បានបង្ក បង្កឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង​ ​តាំងពីច្រមុះជ្រូកក្បាលថ្នល់ ផ្លូវ២៧១​ ស្ថិតក្នុងសង្កាត់ផ្សារដេីមថ្កូវ​ រហូតមកដល់កន្លែងកើតហេតុ ស្តុបបឹងទំពុន​កែងផ្លូវ៣៧១​នោះ ដោយសារតែរថយន្តទាំងពីរគ្រឿង​ប៉ះគ្នានៅចំកណ្ដាលផ្លូវ​ និងកណ្ដាលស្តុបតែម្ដង​ ហើយមិនព្រមអែបខាង​ ដើម្បី ដោះស្រាយគ្នាទេ​ បែជាសុខចិត្តទុករថយន្តចោល អោយអ្នកដទៃត្រូវកកស្ទះដោយសារតែ​ ការរងចាំដោះស្រាយការខូចខាត​បែបនេះទៅវិញ។

ប្រភពបន្តថា​ នេះដោយសារការបើកបរមិនចេះយោគយល់គ្នា ចង់វ៉ាជែងទៅមុន​ មិនគោរពភ្លើងស្តុបចរាចរណ៍​ និងបំពានគំនូសចរាចរណ៍​ សម្រាប់អ្នកដេីរថ្មេីជើងឆ្លងផ្លូវ​ ទើបជាហេតុដែលបង្កអោយកើតមានគ្រោះថ្នាក់ចរាចរណ៍បែបនេះ។

ក្រោយកើតហេតុ​ជាងកន្លះម៉ោងក្រោយមក​ ទើបសមត្ថកិច្ចមូលដ្ឋានចុះមកកន្លែងកើតហេតុ​ ហេីយអោយភាគីទាំងសងខាង​ធ្វើការដោះស្រាយគ្នា​ មួយជំហានសិន​ ដោយយករថយន្តទាំងពីរគ្រឿង​ អែបខាងសិន​ ដេីម្បីសម្រួលដល់ការធ្វើដំណើរ​របស់បងប្អូនដទៃទៀត​ ដែលកំពុង​កកស្ទះ​ទៅមុខមិនរួចទៅក្រោយមិនរួច​នោះ​ ធ្វើដំណើរបានជាធម្មតាវិញ​ ហើយតំណាងក្រុមហ៊ុនក៏បានមកដោះស្រាយ​ យល់ព្រមតាមម្ចាស់រថយន្តរងគ្រោះ​ ដោយយករថយន្តទៅជួសជុលអោយ​ ដើម្បី បញ្ចប់រឿង​តែម្ដង៕​ (ដោយបងម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!