ព្រឹតិ្តការណ៍ថ្មីៗ

កម្លាំងអធិការខណ្ឌសែនសុខបោសសំអាតអ្នកញៀនល្បែងតាមផ្លូវសាធារណៈដើម្បីចូលរួមអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព

2 ឆ្នាំ មុន 0 តូ សុផល

ភ្្នំពេញ៖ បញ្ហាភូមិ-ឃុំមានសុវត្ថិភាពជាកត្តាសំខាន់បន្ទាប់ពីរដ្ឋាភិបាលបានដាក់ បញ្ចូលឱ្យប្រើប្រាស់ផ្លូវការជាមួយគ្នានោះក្នុងចំណោមគោលនយោបាយទាំង៩ចំណុចគឺបទល្មើសល្បែងសីុសង ជាកត្តាសំខាន់ដែល ប្រជាពលរដ្ឋចាប់អារម្មណ៍ជាងគេចាប់អារម្មណ៍ក៍ព្រោះតែល្បែងសុីសងអាចធ្វើឱ្យមនុស្សឈ្លក់វង្វេងភ្លេចការងារ ភ្លេចបាយភ្លេចទឹក បណ្តាលអោយមានភាពអភមង្គលក្នុងគ្រួសាររួមនិងកែប្រែពីការចាញ់ល្បែងទៅជាបទល្មើស លួច ឆក់ ប្លន់ជាដើម ។

ជាក់ស្តែងកាលពីរម៉ោង១២និង៣០នាទីថ្ងៃទី០១មិថុនា២០១៦នេះលោក ម៉ក់ ហុង អធិការ ខណ្ឌសែនសុខបាន បញ្ជាកំម្លាំងអន្តរា គមន៍ខណ្ឌសហការណ៍និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញចុះទៅបង្ក្រាបនិងឃាត់ខ្លួនជាក់ស្តែងអ្នកលេងល្បែង(បៀរ)នៅតាមផ្លូវសាធារណះបាន៤នាក់នៅចំណុច ផ្លូវបេតុងភូមិសំរោងទាវសង្កាត់ក្រាំង ធ្នង់ខណ្ឌសែនសុខ។ អ្នកលេងល្បែងខាងលើទី

១ឈ្មោះលី ដា ភេទប្រុស អាយុ៣៦ឆ្នាំមុខរបរលក់ដូរ

ទី២ឈ្មោះម៉ុយ សុខុម ភេទប្រុសអាយុ៣៧ឆ្នាំមុខរបរជាងតទឹកភ្លើងទាំង២ នាក់ស្នាក់ភូមិ សែន សុខ២សង្កាត់ឃ្មួញខណ្ឌសែនសុខ។

ទី៣ឈ្មោះក្រូច យ៉េន ភេទប្រុសអាយុ៤៥ មុខរបរបុគ្គលិកឯកជនស្នាក់នៅភូមិសែនសុខ៤សង្កាត់ឃ្មួញនិង

ទី៤ឈ្មោះអឿ សុផាត ភេទប្រុស អាយុ៣៦ឆ្នាំមុខរបរសន្តិសុខស្នាក់នៅភូមិសំរោងទាវសង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខ។

ប្រភពពីសមត្ថកិច្ចបានប្រាប់ថាក្រោយពីមានបទបញ្ជារពីលោក ម៉ក់ ហុង អធិការខណ្ឌបានបញ្ជា មកនគរបាលប៉ុស្តិ៍ក្នុងមូលដ្ឋានចុះ មើលទីតាំងលេងល្បែងសីុសងទើបកំលាំងបុស្តិ៍តាមចំណុសខណ្ឌដឹកនាំដោយលោកនាយប៉ុស្តិ៍់ចុះ ទៅបង្ក្រាបនិងឃាត់ខ្លួនជាក់ស្តែង បានបុរស៤នាក់កំពុងប្រមូលផ្តុំគ្នាលេងល្បែងសីុសងនៅចំណុចខាងលើ។

ប្រជាពលរដ្ឋបានលើឡើងថាទីតាំងលេងល្បែងដែលសមត្ថកិច្ចបង្ក្រាបខាងលើនេះគឺក្រុមអ្នកញៀនល្បែងតែងតែនាំគ្នាលេងរាល់ថ្ងៃតែម្តងដែលមើលទៅមិនសមភ្នែកសោះហើយនៅក្បែលផ្លូវទៀតកន្លងមកសមត្ថកិច្ចមូលដ្ឋានធ្លាប់ដាក់កម្លាំងមកចាប់ដែលតែក្រុមអ្នកលេងខាងលើហាក់បីដូច ដឹងខ្លួនមុនរហូត។

បច្ចប្បន្នក្រុមអ្នកញៀនល្បែងខាងលើកំពុងឃាត់ធ្វើការសាកសួរបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

គួររំលឹកដែរថាកម្លាំងនៃអធិការដ្ឋានគរបាលខណ្ឌសែនសុខតែងបើកប្រតិបត្តិការបង្ក្រាបទីតាំងល្បែងនានា បង្ក្រាបក្រុមក្មេងទំនើង គ្រឿងញៀន មុខសញ្ញាចោរប្លន់ លួច ឆក់ ជាបន្តបន្ទាប់។ ផ្ទុយទៅវិញបើយើងក្រលេកទៅមើល លោក បុឹល កុសល ដែលទើបមក កាន់តំណែង ជាអភិបាលខណ្ឌសែនសុខជំនួសលោក លី សាវេត នោះគេពុំទាន់ឃើញមាន ការចូលរួមជំរុញ លើកទឹកចិត្តណាមួយ សំរាប់កងកម្លាំងសមត្ថកិច្ចនៅឡើយទេ  បើសំឡឹងទៅខណ្ឌជាប់គ្នា ក្រោមការដឹកនាំរបស់លោកហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍ សែនជ័យវិញ គ្រប់ការបង្ក្រាបបទល្មើសនានា លោកតែងឧបត្ថម និងលើកទឹកចិត្តដល់កម្លាំងនគរបាល ៥០ម៉ឺនរៀល និង ខាងអាវុធ ហត្ថ ៥០រៀលផងដែរ នេះស បញ្ជាក់អោយឃើញពីការយកចិត្តទុក្ខដាក់របស់គណៈបញ្ជាការឯកភាពខណ្ឌ និង ការសាមគ្គីភាពក្នុង ការរួមគ្នារក្សាសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានកាន់តែមានប្រសិទ្ធិភាពខ្ពស់។

11872305_10153513108267508_7760316066293043812_o13313925_1254049254612901_264495473_o 13324249_1254049274612899_857416616_o 13324376_1254049077946252_678825810_o 13324387_1254049131279580_1106424642_o 13334626_1254049157946244_1431434052_o 13334755_1254049194612907_1506190584_o 13340678_1254049047946255_989591727_o 13340897_1254048997946260_794917397_o 13350954_1254049294612897_828348250_o 13351074_1254049304612896_1446824041_o

 

 

ព័ត៌មានពាក់ព័ន្ធ