ព្រឹតិ្តការណ៍ថ្មីៗ

ថ្ងៃឆេងម៉េង ដឹកចូលមិនចេះតិច…! បង្ក្រាបចាប់ម៉ូតូនិងរថយន្តជាច្រើនគ្រឿង ដឹកជ្រូកគ្មានលិខិត្តអនុញ្ញាតិពីមន្ត្រីពេទ្យ តាមច្រករបៀងពីវៀតណាមចូលកម្ពុជា

5 ខែ មុន 54 តូ សុផល

ខេត្តត្បូងឃ្មុំ ៖ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចចម្រុះខេត្តត្បូងឃ្មុំ រួមមានកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៦១៥ វរសេនាតូចលេខ២ (វរ:យោធាការពារព្រំដែន) នគរបាលអន្តោប្រវេសន៍ប៉ុស្ដិ៍ច្រកទ្វារអន្ដរជាតិត្រពាំងផ្លុង សាខាគយ និងរដ្ឋាករច្រកអន្ដរជាតិត្រពាំងផ្លុង និងសមត្តកិច្ចជំនាញបសុព្យាបាលសត្វនៃមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បានសហការគ្នា ចុះបង្ក្រាប និងឃាត់ម៉ូតូចំនួន០៤គ្រឿង រថយន្តដឹកជ្រូក០២គ្រឿង សរុបជ្រូក៣៧ក្បាល និងមនុស្សចំនួន០៤នាក់ ដែលធ្វើការចរាចរណ៍ដឹកជ្រូកខុសច្បាប់ ចូលតាមច្រករបៀងពីប្រទេសវៀតណាម មកកម្ពុជា ចន្លោះបង្គោល១១៦ ទៅបង្គោល១១៧ ត្រង់បង្គោលពិសេស ក្នុងភូមិសាស្ត្រជិតនឹងច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ស្ថិតក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

បើតាម នគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិត្រពាំងផ្លុង បានឲ្យដឹងថា កាលពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ មន្ត្រីអន្តោរប្រវេសន៍ច្រកត្រពាំងផ្លុង បានឈរជើងនៅតាមតំបន់ច្រករបៀង ក្នុងដែនសមត្ថកិច្ចច្រកត្រពាំងផ្លុង ក៍ប្រទះឃើញក្រុមឈ្មួយដឹកជ្រូកពីវៀតណាម ដែលសង្ស័យថាគ្មានច្បាប់អនុញ្ញាត ក៍បានឃាត់ខ្លួនក្រុមទាំងនោះ បន្ទាប់មកក៍បានរាយការណ៍ភ្លាមទៅកាន់លោកស្នងការខេត្ត និងឯកឧត្តមបណ្ឌិត អភិបាលខេត្ត ។

បើតាម លោក រី ដាវិន ប្រធានការិយាល័យបសុពេទ្យនៃមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បានឲ្យដឹងដែរថា សមត្ថកិច្ចចម្រុះ រួមជាមួយពេទ្យសត្វអគ្គនាយកដ្ធានប្រចាំច្រកត្រពាំងផ្លុង និងមន្ត្រីបសុពេទ្យខេត្ត សហការគ្នាបង្ក្រាបឃាត់ម៉ូតូដឹកជ្រូកចំនួន០៤គ្រឿង ដឹកជ្រូកសរុបចំនួន១២ក្បាល និងកូនឡានកាមរី០១គ្រឿង ដឹកជ្រូកចំនួន០៧ក្បាល ព្រមទាំងឡាននីសសាន់ ដឹកកូនជ្រូកខ្វៃចំនួន២០ក្បាល ដោយគ្មានលិខិត្តអនុញ្ញាតិពីមន្ត្រីពេទ្យ ៕ (ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ