ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តបាញ់ស៊ីបេតុង បើកទាក់ខ្សែភ្លើង ទាក់ផ្លាក គណបក្សប្រជាជន ខ្ទេចមើលលែងយល់

4 ខែ មុន 33 តូ សុផល

ភ្នំពេញ៖ រថយន្តបាញ់បេតុង បើកមិនប្រយ័ត្នបានទៅទាក់ជាមួយខ្សែភ្លើងកាត់ទទឹងផ្លូវបណ្តាលអោយដាច់និងទាញទៅប៉ះផ្លាកគណបក្សប្រជាជនខូចខាតមើលលែងយល់។កាលពីម៉ោង២១និង៣០នាទីយប់ថ្ងៃទី៣០ មិនា២០១៩នៅលើផ្លូវបេតុងកែងផ្លូវវ៉េងស្រេង
ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពពីកន្លែងកើតហេតុឲ្យដឹងថាមុនកើតហេតុឃើញរថយន្តប្រភេទបាញ់ស៊ីម៉ង់ម៉ាក់មនHINO ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ5A-2534បានបើកចេញពីដំបូលខៀវលើផ្លូវបេតុងក្នុងទិសដៅពីជើងទៅត្បូងខណះមកដល់ផ្លូវកែងក៍បានទៅទាក់ជាមួយខ្សែភ្លើងកាត់ទទឹងផ្លូវបណ្តាលអោយដាច់និងទាញទៅប៉ះស្លាកឡូហ្គោលរបស់គណះបក្សរងបាក់ការខូចខាតផងដែល។

ប្រភពដដែលឲ្យដឹងទៀតថាក្រោយបង្ករអាជ្ញាធរ ក៍ដូចសមត្ថកិច្ចរវល់តែមើលខ្សែភ្លើងដាច់រាយបាយតាមដងផ្លូវស្រាប់តែរថយន្តបង្ករបានបើកចេញទៅបាត់បណ្តាលអោយភ្ញាក់ផ្អើល សមត្ថកិច្ចនិង ប្រជាការពារដេញចាប់រថយន្តខាងលើបានមកវិញក្រោយពីចាប់រថយន្តខាងលើបានទើបមានតំណាងរថយន្តបង្កចេញមុខមកដោះស្រាយដោយព្រមចេញសំណងថ្លៃខូចខាតទាំងអស់តែម្តង (ខ្សែភ្លើង និងផ្លាកគណបក្ស) ដើម្បីបញ្ចប់រឿង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!