ព្រឹតិ្តការណ៍ថ្មីៗ

អ្នកម្តាយ អធិការខណ្ឌសែនសុខ ចែកទានដោយសេចក្តីជ្រះថ្លា ជូនពលរដ្ឋចាស់ៗ ១០០គ្រួសារ នៅស្រុកព្រៃនប់

4 ខែ មុន 155 តូ សុផល

ខេត្តព្រះសីហនុ៖ «ការ​ឲ្យ​ទាន» ឬ​ការ​ចែក​រំលែក គឺ​ជា​គុណធម៌​មួយ​យ៉ាង​សំខាន់​បំផុត ​របស់​មនុស្ស​ជាតិពីព្រោះ​អាច​ជួយ​ផ្ដល់​ប្រយោជន៍​ដល់​បុគ្គល​អ្នក​ធ្វើ​ទាន​ផ្ទាល់​ផង និង​ផ្ដល់​សុខ​សន្តិភាព​ក្នុង​សង្គម​មនុស្ស​ទូទៅ​ផង។

ដោយសេចក្តីជ្រះថ្លា និងការនឹករលឹកដល់ចាស់ទុំ នៅឯស្រុកកំណើត លោកស្រី ទ្រី ពៅ ត្រូវជាម្តាយ បង្កើត លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ បានចុះជួបសំណេះសំណាលចែកអំណោយដល់ប្រជាពលរដ្ឋចាស់ៗ១០០គ្រួសារ នៅក្នុងឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី ៣០ មីនា ២០១៩ ។

ដោយក្នុងមួយគ្រួសារទទួលបាន មី១កេះ ទឹកស៊ីអ៊ីវ១យួរ ទឹកម្ទេស១យួរ សារ៉ុង១ និង ថវិកា១ម៉ឺនរៀ។

មុនពិធីចែកទាន  អ្នកមានគុណរបស់លោកអធិការ ក៍បាននិមន្តព្រះសង្ឃរៀបចំធ្វើពិធី បង្សុកូល ​ដើម្បី​ឧទ្ទិស​កុសល ដល់​ញាតិ​កា ទាំង៧សន្តាន ​ក៍ដូចជា​រំឭក​ដល់​បុព្វការី​ជន​ទាំងឡាយដែល  ដែល​បាន​បែក​កាយ រំលាយ​ក្ខ​ន្ធ ទៅកាន់​លោក​ខាងមុខ​ ទទួលបាននូវមហាកុសលដែលកូនចៅ បានធ្វើ និងឧទ្ទិសជូននេះផង។

តាមការបញ្ជាក់ពី លោកស្រី ទ្រី ពៅ បានប្រាប់ ធី អិន អិន ថា អំណោយ និងថវិកា ខាងលើដោយមានការចូលរួមពីសម្បុរសជននានា តាមរយៈកូនប្រុសលោកស្រី ដែលជាអធិការខណ្ឌសែនសុខ  និងថវិកាផ្ទាល់ខ្លួនរបស់លោកស្រីផ្ទាល់តែម្តង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!