ព្រឹតិ្តការណ៍ថ្មីៗ

ចាប់ជ្រូក ដឹកតាមម៉ូតូ និង រថយន្ត ពីប្រទេសវៀតណាម

7 ខែ មុន 73 តូ សុផល

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ មីនា ២០១៩ ក្រោមការចង្អុលណែនាំរបស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភណ្ឌ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងក្រោមការដឹកនាំបញ្ជាដោយផ្ទាល់យ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានចាត់តាំងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៦១៥ និងកម្លាំងការិយាល័យសេដ្ឋកិច្ច ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ហុង ណាក់ ស្នងការរងទទួលការងារប្រឆាំងបទល្មើស សហការជាមួយកម្លាំងចម្រុះ មានវរសេនាតូចលេខ២ (វរ:យោធាការពារព្រុំដែន) ប៉ុស្ដិ៍ច្រកទ្វារអន្ដរជាតិត្រពាំងផ្លុង សាខាគយ និងរដ្ឋាករច្រកអន្ដរជាតិត្រពាំងផ្លុង បានចុះសហការបង្រ្កាបការនាំចូលជ្រូកពីប្រទេសវៀតណាម មកកម្ពុជា ចន្លោះបង្គោល១១៦ ទៅបង្គោល១១៧ ត្រង់បង្គោលពិសេស និងនៅចំណុចឃុំក្រែក ដោយធ្វើការចាប់ឃាត់ម៉ូតូដឹកជ្រូកចំនួន៤គ្រឿង រថយន្ត២គ្រឿង ជ្រូកចំនួន៣៩ក្បាល និងមនុស្សចំនួន៤នាក់។

បច្ចុប្បន្ន កម្លាំងបានប្រគល់វត្ថុតាងទៅឲ្យជំនាញបសុពេទ្យ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តត្បូងឃ្មុំ ដើម្បីចាត់ការបន្ដតាមនីតិវិធី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ