ព្រឹតិ្តការណ៍ថ្មីៗ

ប្រើកាំបិតដោះស្រាយគំនុំចាស់ កាប់ប្រហារលើគូរទំនាស់​ ជនសង្ស័យ៦នាក់ត្រូវបាននគរបាលខេត្តបាត់ដំបងឃាត់ខ្លួន

6 ខែ មុន 58 តូ សុផល

ខេត្តបាត់ដំបង ៖ ដោយអនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ពី ឯកឧត្ដម ឧត្ដមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោក ឧត្ដមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលទៅលើនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១៨:៣០នាទីនៅចំណុចភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ឈឿង គឹមសុង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានដឹកនាំកម្លាំងជំនាញ និង ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ ដែលដឹកនាំដោយលោក វរសេនីយ៍ត្រី វេ គឹមចត់ អធិការរង បានចុះបង្ក្រាប ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ( កាប់ដោយកាំបិត ) ។

ក្នុងកិច្ចប្រតិបត្តិការនេះយើងបានឃាត់ខ្លួនជនសង្ស័យ ចំនួន ០៦នាក់ ទី១.ឈ្មោះ ជ័យ សុផាត ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។ ( ជាជនដៃដល់ ) ។ ទី២.ឈ្មោះ វឿន សុខផេង ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិស្វាយកង់ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។ ( ជាជនដៃដល់ ) ។ ទី៣.ឈ្មោះ ចិត្ត រក្សា ហៅ វិបុត្រ ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិហប់ ឃុំហប់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។ ( ជាបក្សពួក )​ ទី៤.ឈ្មោះ រ៉ាត់ ធារ៉ា ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិស្វាយកង់ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។ ( ជាបក្សពួក ) ទី៥.ឈ្មោះ សាន្ត សារិទ្ធិ ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅភូមិស្វាយកង់ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។ ( ជាបក្សពួក ) ទី៦.ឈ្មោះ ណាន យ៉ារ៉ាហ្វាត់ ភេទប្រុស អាយុ ១៥ឆ្នាំ មានទីលំនៅភូមិស្វាយកង់ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។ ( ជាបក្សពួក )

ក្នុងនោះវត្ថុតាងរួមមាន ៖
– កាំបិតកែច្នៃ ចំនួន ០២ដើម
– ម៉ូតូម៉ាកហុងដាឌ្រីម ចំនួន ០២គ្រឿង

ជនសង្ស័យខាងលើបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះចំនួន ០២ នាក់កាលពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០១៩ វេលាម៉ោង ០១:០០នាទីរំលងអាធ្រាត្រ នៅចំណុចភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ឈ្មោះ វឿត សូរិយា ហៅតូ ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិនរា២ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ។ ( បណ្តាលឲ្យរងរបួសមុតរយះក្បាលនិងស្មាខាងស្តាំ ) ឈ្មោះ ស៊ុន ចាន់ថូ ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ( បណ្តាលឲ្យរងរបួសមុតរយះក្បាលនិងដៃខាងស្តាំ ) ។

បច្ចុប្បន្នការិយាល័យជំនាញកំពុងតែធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ