ព្រឹតិ្តការណ៍ថ្មីៗ

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រារព្ធពិធីប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត

7 ខែ មុន 236 តូ សុផល

ស្នងការដ្ឋាននគរបាលខេត្តកំពត ៖ ថ្ងៃសៅរ៍ ១០រោច ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១៥:០០ នាទី លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត បានប្រារព្ធពិធីប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ក្នុងពិធីសម្ពោធដាក់ឲ្យដំណើររការប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតទីរួមខេត្តកំពត ស្ថិតក្នុងភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ។ 

ពិធីនេះ មានវត្តមានអញ្ជើញចូលរួមពីលោក-លោកស្រីស្នងការរង លោកអនុការិយាល័យកណ្តាល លោកនាយ-នាយរងការិយាល័យ និងលោកអធិការក្រុង-ស្រុកពាក់ព័ន្ធ សរុបចំនួន ៣៥ រូប ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ