ព្រឹតិ្តការណ៍ថ្មីៗ

រដ្ឋបាលរាជធានី ប្រគល់គ្រឿងឥស្សរិយយស និងមេដាយការងារ ដល់មន្ត្រី​រាជការទាំង៣៥៦នាក់​ ចំណុះឲ្យរដ្ឋបាលរាជធានី បន្ទាប់ពីបានខិតខំបំពេញការងារ ជូនប្រជាពលរដ្ឋ និងបំពេញភារកិច្ចបានល្អ!

4 ខែ មុន 31 តូ សុផល

រាជធានីភ្នំពេញ ៖ មន្ត្រីរាជការ ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ ចំនួន៣៥៦នាក់ បានទទួលគ្រឿងឥស្សរិយយស និងមេដាយការងារដើម្បីជាការលើកទឹកចិត្ត បន្ទាប់ពីបងប្អូន បានខិតខំបំពេញការងារ ជូនប្រជាពលរដ្ឋ និងបំពេញភារកិច្ច ជូនរដ្ឋបាលរាជធានីភ្នំពេញបានល្អ នាពេលកន្លងមក និងក្រោយពីមានការស្នើរសុំ ដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដើម្បីស្នើសុំការប្រោសព្រះរាជទាន ពីអង្គព្រះមហាក្សត្រ ព្រះរាជទាននូវគ្រឿងឥស្សរិយយស និងមេដាយការងារ ជូនបងប្អូននាពេលនេះ។

លោក​ ឃុន វណ្ណា នាយកទីចាត់ការគ្រប់គ្រង ធនធានមនុស្ស នៃរដ្ឋបាលរាជធានីភ្នំពេញ បានលើកឡើង ក្នុងពិធីបំពាក់មេដាយ នៅរសៀលថ្ងៃទី២៩ មីនា ឆ្នាំ២០១៩ នាសាលារាជធានីភ្នំពេញ បានឲ្យដឹង ពីការគ្រប់គ្រង ធុនធានមនុស្ស ក្នុងរដ្ឋបាលរាជធានីភ្នំពេញ ពីស្ថានភាពទូទៅ, ពីការអនុវត្តគោលនយោបាយវិមជ្ឈការ, ការអនុវត្តការងារ របស់ទីចាត់ការ គ្រប់គ្រងធនធានមនុស្ស ស្របតាមគោលការដឹកនាំ ដែលពាក់ពន្ធ័នឹងផលប្រយោជន៏ របស់មន្ត្រីរាជការ ដែលក្នុងនោះមានការស្នើសុំ ដំឡើងឋានន្តរស័ក្តិ បណ្ណ័សរសើរ និងការរៀបចំស្នើសុំ គ្រឿងឥស្សរិយយសជាដើម។

លោកអោយដឹងទៀតថា​ ចំពោះគ្រឿងឥស្សរិយយស និងមេដាយការងារ ដែលត្រូវបំពាក់ និងផ្តល់ជូនមន្ត្រីរាជការ នៃរដ្ឋបាលរាជធានីភ្នំពេញនាពេលនេះ រួមមាន៖ គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា ចំនួន១រូប, ថ្នាក់សេនាចំនួន១៧រូប, គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់អស្សឬទ្ធិ ចំនួន៨០រូប និងមេដាយការងារ ជាច្រើនរូបទៀត៕​ (ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!