ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចខេត្តកំពតបង្ក្រាបបានមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់…..!!!

3 ខែ មុន 32 តូ សុផល

 (ខេត្តកំពត) ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានបង្រ្កាបមុខសញ្ញាពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន ម្នាក់កើតហេតុនៅថ្ងៃសុក្រ ០៩រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៥ និង១៥នាទី ករណី នេះប្រព្រឹត្តនៅភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត ។

ឃាត់ខ្លួនមុខសញ្ញាបានចំនួនម្នាក់មាន ឈ្មោះ សេង ថេង ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ ។

វត្ថុតាងដែលដកហូតបានរួមមាន៖  ថ្នាំញៀនចំនួន ០២ កញ្ចប់ ទម្ងន់ ០,៥០ ក្រាម ។

បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!