ព្រឹតិ្តការណ៍ថ្មីៗ

ម៉ូតូបុកម៉ូតូបណ្តាលឱ្យមនុស្សប្រុសស្រី៣នាក់រងរបួស….!!!

1 ខែ មុន 30 តូ សុផល

រាជធានីភ្នំពេញ​ ៖ យ៉ាងហោចណាស់​ មនុស្សប្រុសស្រី៣នាក់ បានរងរបួសធ្ងន់និងស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបន្តបន្ទាប់គ្នា ក្នុងគ្រោះថ្នាក់ចរាចរណ៍ម៉ូតូអាគុបមួយគ្រឿង បេីកបរដោយបុរសម្នាក់​ បត់េឆ្លងផ្លូវ ខ្វះការប្រុងប្រយ័ត្ន ត្រូវបានបុរសនារី២នាក់ កំពុងជិះម៉ូតូ​ Click ឌុបគ្នា ធ្វេីដំណេីរស្របទិសគ្នា​មកពីក្រោយ​ ជ្រុលទៅបុកពេញទំហឹង​ បណ្ដាលឲ្យរងរបួសទាំងសងខាង ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​ បានកើតមានឡើងនៅវេលាម៉ោង០៨:៤៥នាទីយប់ ថ្ងៃសុក្រ​ ទី២៩ ខែមីនា​ ឆ្នាំ២០១៩នេះ ត្រង់ចំណុចមុខការដ្ឋានចិនសាងសង់អាគារខ្ពស់ លេីកំណាត់ផ្លូវ៦០ម៉ែត្រ​ ភូមិព្រែកតាគង់​ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់​ បើកម៉ូតូមួយគ្រឿង​ ម៉ាកគុបជ្រុង​ កម្លាំងម៉ាស៊ីន 90Cc ពណ៍ខៀវ​ ពាក់ស្លាកលេខកណ្ដាល 1I-6704 ធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីជើងមកត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែបត់ឆ្លងផ្លូវ ដោយមិនមានការប្រុងប្រយ័ត្ន ទទឹងផ្លូវតែម្ដង ធ្វេីឲ្យម៉ូតូមួយគ្រឿងទៀត​ ម៉ាក Honda Click ពណ៍ស​ ពាក់ស្លាកលេខភ្នំពេញ​ 1HB-2700 បេីកបរដោយបុរសម្នាក់​ឌុបនារីម្នាក់ទៀត​ កំពុងធ្វេីដំណេីរស្របទិសគ្នាពីក្រោយ​នោះ​ ចាប់ហ្វ្រាំងមិនទាន់​ ក៏ជ្រុលទៅបុកចំពេញមួយទំហឹងតែម្ដង​ បណ្តាលឲ្យភាគីទាំងសងខាង ខ្ទាតផ្លោងបោកនឹងថ្នល់ទាំងអស់គ្នា​ បណ្ដាលឲ្យម្ចាស់ម៉ូតូអាគុប​ បែកក្បាលសន្លប់ស្ដូកស្ដឹងកណ្ដាលផ្លូវ ​និងអ្នកបេីកម៉ូតូ Click រងរបួសធ្ងន់​គួរសម​ រីឯអ្នកនារីម្នាក់ជាអ្នករួមដំណេីរ​ បានរងរបួស​រលោតដៃរលោតជេីង​ ។ 

បន្តិចក្រោយមក​អ្នកបេីកបរម៉ូតូ Click បានហៅរ៉ឺម៉កកង់បីដឹកយកទៅសង្គ្រោះភ្លាមៗ​ ចំណែកឯនារីម្នាក់ដែលរួមដំណើរជាមួយ បានរងចាំនៅកន្លែងកេីតហេតុ​ និងទាក់ទងទៅកាន់ក្រុមគ្រួសារមកជួយដោះស្រាយផងដែរ។ 

ចំណែកឯម្ចាស់ម៉ូតូអាគុបបានរងរបួសធ្ងន់សន្លប់ស្ដូកស្ដឹងកណ្តាលផ្លូវនោះ​ ត្រូវបានបងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលចាក់អង្រែលេី​ ទាក់ទងហៅរថយន្តគិលានសង្គ្រោះមួយគ្រឿងរបស់មន្ទីរសម្រាកព្យាបាល​ ហុងហាក់​ មកដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យផងដែរ។ 

បច្ចុប្បន្នក្រោយពេលកើតហេតុ ម៉ូតូទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍នគរបាលចាក់អង្រែលើ សហការជាមួយកម្លាំងសមត្ថកិច្ចផ្នែកវាស់វែង នៃអធិការនគរបាលខណ្ឌមានជ័យ ចុះមកធ្វើការវាស់វែង និងយកទៅរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយ៕​

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!