ព្រឹតិ្តការណ៍ថ្មីៗ

បុរសម្នាក់ជាអនិកជនខ្មែររស់នៅប្រទេសបារាំងបើករថយន្តបុកឃឿនលើស្ពានជ្រោយចង្វារឡាប់ផ្ងាជើងឡើងលើខូចខាតយ៉ាងដំណំ

4 ខែ មុន 40 តូ សុផល

ភ្នំពេញ ៖ បុរសម្នាក់ជាអនិកជនខ្មែររស់នៅប្រទេសបារាំងបើករថយន្តមួយគ្រឿងក្នុងស្ថានភាពស្រវឹងស្រាជោគជាំបោះពួយយ៉ាងលឿនបានជ្រុលទៅបុកឃឿនលើស្ពានជ្រោយចង្វារពេញទំហឹងបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងាជើងឡើងលើរងការខូចខាតយ៉ាងដំណំតែសំណាងល្អមិនមានអ្នករបួស។ 

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​នេះបានកើតឡើងនៅវេលាម៉ោង០១:៤០នាទីយប់រំលងអធ្រាត ឈានចូលថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជាខ្មែរអនិកជននៅស្រុកបារាំងម្នាក់ស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្តម៉ាកហ្វ័រន័រពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2D -6081 បានធ្វើដំណើរពីលិចឡើងស្ពានជ្រោយឆ្ពោះទៅខាងកើតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកឃឿនស្ពានពេញទំហឹងបណ្ដាលឲ្យក្រឡាប់ផ្ងាជើងម្ខាងរងការខូចខាតមួយចំហៀងយ៉ាងដំណំ តែក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបណ្ដាលឲ្យអ្នកណាម្នាក់រងរបួសនោះទេគ្រាន់តែខូចខាតរថយន្តតែប៉ុណ្ណោះ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុភ្លាមៗបានទាក់ទងជំនាញមកធ្វើការវាស់វែងស្ទូចរថយន្តបង្កយកទៅរក្សាទុកនៅការិយាល័យចេាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់នៅពេលក្រោយ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!