ព្រឹតិ្តការណ៍ថ្មីៗ

បុករត់ក្លាយជាទម្លាប់ រត់នោះរត់​ រហូតទាល់តែសមត្ថកិច្ចផ្ទុះអាវុធ២គ្រាប់​ បាញ់បំបែកកង់​ ទើបឃាត់បាន​ ព្រោះខ្លាចបង្កគ្រោះថ្នាក់បន្តទៀត!

5 ខែ មុន 155 តូ សុផល

រាជធានីភ្នំពេញ ៖ ផឹកនោះផឹក​ ផឹកឡេីងបាត់បង់ស្មារតីក្នុងការបើកបរ បុរសម្នាក់ស្រវឹងស្រាជោគជាំបើករថយន្ត មួយគ្រឿងម៉ាក LEXUS RX350 ក្នុងល្បឿនលឿនជ្រុលទៅបុកម៉ូតូមូយគ្រឿង ហើយព្យាយាម បើតរត់មកបុករថយន្តកាមរីបាឡែនមួយគ្រឿងទៀត មិនព្រមឈប់ដោះស្រាយទេ​ ហេីយបើករត់រហូតទាល់តែត្រូវសមត្ថកិច្ចបាញ់២គ្រាប់​ បំបែកកង់ បេីកទៅមុខលែងរួចទើបឃាត់រថយន្តបាន។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលា ម៉ោង៩និង៤០នាទីយប់ ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើកបររថយន្តទំនើបម៉ាក LEXUS RX350 ពណ័ស ក្នុងស្ថានភាពស្រវឹង រ៉េឆ្វេងរ៉េស្តាំ ពាក់ស្លាកលេខសៀមរាប 2A-1830​ ធ្វើដំណើរតាមបណ្ដោយ ផ្លូវជាតិលេខ១ក្នុង ទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន​លុះមកដល់ចំណុចក្បែរកន្លែងកើតហេតុ បានជ្រុលទៅបុកម៉ូតូពេញទំហឹង​ បណ្ដាលបុរសម្នាក់រងរបួស ប៉ុន្តែរថយន្តបង្ករមិន ព្រមឈប់ទទួលខុសត្រូវនោះទេ។

រថយន្តបង្ករបានព្យាយាមបើករហូតមកដល់ចំណុចសាលាភូមិន្ទរដ្ឋាបាល ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ បានជ្រុលទៅបុករថយន្តកាមរីបាឡែនមួយគ្រឿងទៀត បណ្ដាលឲ្យរងការខូចខាត មូយចំហៀងខាងឆ្វេង ហេីយរថយន្ត​បង្កនៅតែមិនឈប់ទៀត បានបើកបន្តរហូតមកដល់ចំណុចមុខវត្តមហាមន្ត្រី ផ្លូវព្រះសីហនុ ត្រូវសមត្ថកិច្ចកាក់អោយឈប់ តែនៅព្រមឈប់ទៀត ទើបសមត្ថកិច្ចសំរេចចិត្តផ្ទុះអាវុធ២គ្រាប់ បាញ់បំបែកកង់ ទើបបេីកទៅមុខលែងរួច ហេីយឃាត់បានទាំងអ្នកបេីកបរតែម្ដង។

តែគួរឲ្យចម្លែក នៅពេលដែលមហាជននាំគ្នាថត​ស្កេន QR កូដបានបញ្ជាក់ថា​ រថយន្តស្លាកលេខសៀមរាប 2A-1830 ជារថយន្តម៉ាក TOYOTA CAMRY ទៅវិញ​ ។

តែយ៉ាងណាមិញ​ ក្រោយពេលកេីតហេតុសមត្ថកិច្ចខណ្ឌ៧មករា​ បានទាក់ទងប្រគល់ឲ្យសមត្ថកិច្ចផ្នែកវាស់វែងខណ្ឌច្បារអំពៅ​ ចុះមកនាំអ្នកបេីកបររថយន្តបង្ក​ និងអូសយកទៅរក្សាទុកបណ្ដោះអាសន្ន​ នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ​ និងធ្វេីការចាត់ការតាមនីតិវិធីរបស់ជំនាញចរាចរណ៍​ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ