ព្រឹតិ្តការណ៍ថ្មីៗ

ក្រុមចោរចូលលួច​រូបព្រះពុទ្ធបដិមា ធ្វេីពីស្ពាន់ ៥,០០០អង្គ​ ដាក់ក្រោមបល្ល័ងព្រះពុទ្ធរូបដ៏ធំ​ ក្នុងវត្តព្រែកហូរ យកទៅបាត់អស់ជិត៤០០អង្គ​ បង្កការភ្ញាក់ផ្អេីលយ៉ាងខ្លាំង!

5 ខែ មុន 51 តូ សុផល

ខេត្តកណ្តាល​ ៖​ រូបព្រះពុទ្ធបដិមាតូចៗ ធ្វេីពីស្ពាន់ ទម្ងន់​១,៣០គីឡូក្រាម​ ចំនួន ៥.០០០អង្គ ដែលដាក់នៅក្រោមបល្ល័ងព្រះពុទ្ធរូបដ៏ធំ​ ក្នុងវត្តព្រែកហូរ ជាយូរមកហេីយ មិនដែលមានការបាត់បង់នោះ​ ត្រូវបានក្រុមចោរចូលលួចបាត់អស់​ ប្រហែល៣០០ ទៅ៤០០អង្គ​ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ​ និងព្រះសង្ឃ​ ព្រមទាំងគណ:កម្មការបានរាយការណ៍ជូនសមត្ថកិច្ចដេីម្បីចុះធ្វេីការស្រាវជ្រាវ ។

ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អេីលនេះ​ បានកេីតឡេីងនៅវេលាម៉ោង១៩:០០នាទីយប់​ ថ្ងៃទី២៨​ ខែមីនា​ ឆ្នាំ២០១៩នេះ ស្ថិតនៅក្នុងវត្តព្រះពុទ្ធអណ្ដែត​ (ហៅវត្តព្រែកហូរ)​ ផ្លូវជាតិលេខ២​ ស្ថិតក្នុងភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

សូមបញ្ជាក់ថា​ សមិទ្ធិផល ដែលបំរើក្នុងវិស័យពុទ្ធិចក្រក្នុងទីអារ៉ាមវត្តព្រះពុទ្ធអណ្ដែត​ ហៅវត្តព្រែកហូរនេះ ផ្តើមកសាងឡើងក្នុងខែកញ្ញា ឆ្នាំ២០១២​ និងកសាងរួចរាល់ជាស្ថាពរនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦​នេះ​ ក្រោមការផ្តួចផ្តើមកសាងឡើងដោយ លោកជំទាវ ឧកញ៉ា សៀង ចាន់ហេង ប្រធានក្រុមហ៊ុន ហេងអភិវឌ្ឍន៍ និង​ពុទ្ធបរិស័ទ​ជិតឆ្ងាយ​ជាច្រេីនទៀត​ សរុបទឹកប្រាក់ប្រមាណ ជាង ៦៤ម៉ឺនដុល្លារអាមេរិក​ មានព្រះពុទ្ធ​ទ្រង់​ឈរ​បិណ្ឌ​បាត្រ ​និង​ប្រទាន​ពរ​មួយ​អង្គ ឬ​(​ព្រះ​អង្គ​ទ្រង់​ប្រោសសត្វ​)​ មានកំ​ពស់​៩​ម៉ែត្រ​៩​តឹក ​សាងសង់​អំពី​ស្ពាន់ ​លាយ​មាស​ និង​ប្រាក់​,​ និងព្រះ​បាល​ង្ក័​ផ្កាឈូក​មាន​ប្រាំ​ស្រទាប់ ​កំពស់​៩,៩០​ម៉ែត្រ​ ហើយ​ដែល​ខាងក្នុង​បាល​ង្ក័​ មាន​តំកល់​ផ្ទាំងគំនូរ​ផុស​ ​អំពី​ពុទ្ធប្រវត្តិ​រួម​ និង​ព្រះពុទ្ធ​រូបអង្គ​តូច ធ្វេីពីស្ពាន់​ ​ចំនួន​៥០០០​អង្គ​,​ រូបសំណាក​ស្តេច​ចក្រ​ទិស ​ទាំង​៤​ កាន់​ឆ​ត្រ័​រួត​ ​,​រូប​សត្វ​ឆ្នាំ​ទាំង​១២​ និង​រូប​ព្រះ​នរាយណ៍​ និង​ព្រះ​វិស្ណុ​។​

សមិទ្ធិ​ផល​ថ្មី​នេះ​គឺជា​ការ​បញ្ជាក់​ពី​ការ​រីក​ចំរើន​បន្ថែម​ទៀត​ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា​របស់​យើង ​ពិសេស​នឹង​ជួយ​ឲ្យ​វត្ត​ព្រះពុទ្ធ​អណ្តែត​កាន់តែ​មាន​សោ​ភណ្ឌ​ភាព ​ស្រស់​ស្អាត​ស័ក្តិ​សមជា​កន្លែង​គោរព​សក្កា​រះ​បូជា​ របស់​ពុទ្ធបរិស័ទ ​ព្រមទាំង​បាន​ចូលរួម​ចំណែក​លើក​ស្ទួយ​ វិស័យ​ព្រះពុទ្ធ​សាសនា​ នៅ​ខេត្តកណ្តាល​ ក៍​ដូច​ជា​ប្រទេស​កម្ពុជា​ ឲ្យ​កាន់តែ​អភិវឌ្ឍន៍​រីក​ចំរើន​ ឆ្ពោះទៅ​មុខ​មួយ​កម្រិត​បន្ថែម​ទៀត ​។​

កន្លងទៅ​ឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបាលខេត្ត​កណ្ដាល​ ​ក៏បានអំពាវនាវ​អោយចូលរួម​ថែរក្សា​សមិទ្ធិ​ផល​ថ្មី​នេះ ​ឲ្យ​បាន​ស្ថិតស្ថេរ​គង់វង្ស​ ដើម្បី​ជា​ប្រយោជន៍​ដល់​ការ​ពង្រឹង​វិស័យ​សាសនា​ និង​សីលធម៌​សង្គម​ ជា​ពិសេស​ផ្តល់​ជា​គំរូ​ល្អ​ដល់​នាក់​ជំនាន់​ក្រោយ​ ។

សម្ភារបាត់បង់រូបព្រះបដិមា (ស្ពាន់)ប្រហែលពី៣០០ ទៅ៤០០អង្គ។
វត្ថុតាងចាប់យក៖ រូបព្រះបដិមា(ធ្វេីពីស្ពាន់)២៦អង្គ។

សមត្ថកិច្ចបានប្រាប់ពីសភាពនៃរឿងហេតុថា​ នៅមុនពេលកេីតហេតុ គណ:កម្មការវត្ត បានយករូបព្រះបដិមាចំនួន៥.០០០អង្គ ដាក់នៅក្រោបល្ល័ងព្រះជាយូរ មកហេីយ មិនដែលមានការបាត់បង់ឡេីយ។ លុះដល់ថ្ងៃទី២៨ខែឆ្នាំដដែលវេម៉ោង១៩:០០នាទីយប់ ស្រាប់តែឃេីញឈ្មោះខូវ ម៉េងហាក់ ហៅសាក់ បានយករូបបដិមាចំនួន២៦ អង្គ ដូចបានចាប់យកខាងលើមកប្រគល់ឲ្យឈ្មោះ មឿន វាសនា ជាកូនសិស្សលោក ទេីបដឹងថាមានការបាត់រូបបដិមាខាងលេី ហេីយគណ:កម្មការបានរាយការណ៍ជូនសមត្ថកិច្ចដេីម្បីចុះធ្វេីការស្រាវជ្រាវ ក្នុងនោះឃេីញវត្តមាន​លោក​ អ៊ាវ​ ចំរេីន​ ស្នងការនគរបាលខេត្តកណ្តាល​ ចុះដឹកនាំកម្លាំងធ្វេីការស្រាវជ្រាវភ្លាមៗផងដែរ​៕ (អត្ថបទ​ដោយ​ បងម៉េង​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ