ព្រឹតិ្តការណ៍ថ្មីៗ

ជាងដែកសោះប្រើសុទ្ធកាំភ្លើងម៉ាក ឡុក ឡូយត្រង់បាញ់នៅផ្ទះឪពុកខ្លួនបង្កការភ្ញាក់ផ្អើលទៀត

2 ខែ មុន 388 តូ សុផល

ត្បូងឃ្មុំ៖  នៅថ្ងៃទី២៨ មីនា ២០១៩ វេលាម៉ោង១៧ និង៣០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជប់ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះហេង សុភា ហៅ អ៊ួក ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សារដែកនៅផ្សារចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ មានទីលំនៅភូមិស្លាបក្ដោង ឃុំជប់ ស្រុកត្បូងឃ្មុំ រួមនឹងវត្ថុតាងអាវុធខ្លី១ដើមម៉ាកឡុកលេខS2022ផលិត នៅប្រទេសទួគី បង់១គ្រាប់៣គ្រាប់ ។

តាមចម្លើយសារភាពរបស់ជនសង្ស័យថាអាវុធនេះ ខ្លួនបានខ្ចីពីមិត្តភក្ដិដែលទើបស្គាល់គ្នាបាន៤ខែជាជាងដែក ដូចគ្នា ហើយនៅយប់ថ្ងៃទី២៧ មីនា ២០១៩ វេលាម៉ោងប្រហែល២០ និង ០០នាទី ជននេះ បានបាញ់បោះបង្កឲ្យភ្ញាក់ផ្អើលចំនួន១គ្រាប់ នៅចំនុចផ្ទះឪពុកខ្លួន នៅភូមិស្លាបក្ដោង ឃុំជប់ ស្រុកត្បូងឃ្មុំផងដែរ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!