ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ និងកាបូបដៃ!

5 ខែ មុន 31 តូ សុផល

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី៣ នៃអធិការដ្ឋាន នគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ជាក់ស្ដែងពីបទ លួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃមួយគ្រឿងនិងកាបូបដៃ )កើតហេតុនៅថ្ងៃទី២៩ ខែ មីនា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ០០និង០៥នាទីរំលងអាធ្រាត្រ ប្រព្រឹត្តនៅចំណុចមុខឃ្លាំងលក់រថយន្តលេខ១៧ ផ្លូវ លេខ១៨២ ក្រុមទី៣ ភូមិ២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យម្នាក់មាន  ឈ្មោះ រឿន ម៉ានិត ហៅ នីត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវបេតុង ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

  វត្ថុតាងចាប់យកបានរួមមាន៖ ម៉ូតូ០១គ្រឿងម៉ាក Honda C125 ស៊េរី 2013 ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1D-4847 ដែលមានលេខ និងលេខម៉ាស៊ីន: 8822484 (ជាម៉ូតូរបស់ជនសង្ស័យជិះឆក់) , ទូរស័ព្ទដៃមួយគ្រឿងម៉ាក XTEL ពណ៌ខ្មៅ ប្រើស៊ីមលេខ 016 698559 ។

 ជនរងគ្រោះម្នាក់មាន ឈ្មោះ  ឱ ស៊ីថា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ១០ ផ្លូវD សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឱ្យដឹងថាការធ្វើតេស្តិ៍ក្នុងទឹកនោមជនសង្ស័យឈ្មោះ រឿន ម៉ានិត ហៅ នីត ជាលទ្ធផលមានភាព វិជ្ជមាន ។

បច្ចុប្បន្ន៖ ជនសង្ស័យខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ។

Qq

  

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ