ព្រឹតិ្តការណ៍ថ្មីៗ

ព្រហ្មទណ្ឌកម្រិតធ្ងន់​ ខេត្តកណ្តាល បេីកកិច្ចសហប្រតិបត្តិការ​ បំបែកសំបុកក្រុមចោរ ជិះម៉ូតូដេញកាប់ ដេញធាក់យកម៉ូតូ នៅក្រុងតាខ្មៅ​ និងម្ដុំចាក់អង្រែ​ បាន៦នាក់​ ក្នុងចំណោម​១៥នាក់

2 ខែ មុន 44 តូ សុផល

កណ្ដាល៖ ក្រោមការ​ចង្អុល​បង្ហាញពី​លោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការ​នគរបាល​ខេត្ដកណ្ដាល ដឹកនាំដោយ​លោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា ស្នងការរងទទួល​ផែនព្រហ្មទណ្ឌ ឲ្យកម្លាំង​ការិយាល័យព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃស្នងការដ្ឋាន​នគរបាលខេត្ដកណ្ដាល ធ្វើការស្រាវជ្រាវ ស៊ើបអង្កេត រហូតឃាត់​ខ្លួនក្រុមក្មេង​ទំនើង៦នាក់​ក្នុងចំណោម​បក្ខពួក១៥នាក់យក​មកស្នងការដ្ឋាន​នគរបាលខេត្ដកណ្ដាល ចាត់ការតាម​នីតិវិធីច្បាប់ ។

ក្រោយពី​ក្រុមក្មេងទាំងនេះ​បានធ្វើស​កម្មភាពជិះម៉ូតូ​ដេញតាម​ម៉ូតូរបស់​យុវជន៣នាក់ ដែលធ្វើ​ដំណើរឌុបគ្នា តាមដងផ្លូវ រួចធ្វើ​សកម្មភាពវាយ គប់ និងកាប់ ទៅលើក្រុម​យុវជនរងគ្រោះ បណ្ដាលឲ្យយុវ​ជនម្នាក់របួស​ធ្ងន់បែកក្បាល និង២នាក់​ទៀតរបួស​យ៉ាងដំណំ ក្នុងគោលបំណង​ប្លន់យកម៉ូតូ​ពីយុវជនរងគ្រោះ ។

ជនរងគ្រោះ ០៣នាក់៖ ទី១.ឈ្មោះសន សារុន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ ជាងទង មានទីលំនៅផ្ទះជួល​ ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តា មានរបួសបែកក្បាល។ ២.ឈ្មោះ ឆឹម សារ៉ាត់​ ហៅ តា​ ភេទប្រុស​ អាយុ​១៧ឆ្នាំ មុខរបរជាងទង មានទីលំនៅ ផ្ទះជួល​​ ភូមិកំពង់សំណាញ់​ សង្កាត់កំពង់សំណាញ់​​ ក្រុងតាខ្មៅ ខេត្ត​កណ្តាល​ មានរបួសពកក្បាល។ ៣.ឈ្មោះ វង្ស​ ណាដាំ ភេទប្រុស​ អាយុ​ ១៨ឆ្នាំ មុខរបរជាងទង មានទីលំនៅ ផ្ទះជួល​ ភូមិ​កំពង់សំណាញ់​ សង្កាត់កំពង់សំណាញ់​ ក្រុងតាខ្មៅ ខេត្តកណ្តាល មានរបួស​ក្បាលនិងបែកចិញ្ចេីមស្តាំ។

ជនសង្ស័យ១៥នាក់ ៖ ១.ឈ្មោះ រិន សារី ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ បុគ្គលិករថយន្ដក្រុងក្រុមហ៊ុនកាពីតូល មធ្យោបាយម៉ូតូ Honda C125 ពណ៌ខ្មៅកាំបន្ទះពណ៌ស មានទីលំនៅ ភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល (ឃាត់ខ្លួន)។ ២.ឈ្មោះ ថាច ចាន់ថន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ រត់តុការ លេខទូរសព្ទ័ ០៩៦៣៩៩៥៧៣៩ មធ្យោបាយម៉ូតូ Honda C125 ពណ៌ក្រហម សេរីឆ្នាំ ២០១៩ មានទីលំនៅ ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល (ឃាត់ខ្លួន)។

៣.ឈ្មោះ ប៉ាត ជាតិ ហៅ ប៊ិនយ៉ា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ ជាងឈើ មានទីលំនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល (ឃាត់ខ្លួន)។ ៤.ឈ្មោះ សួន បញ្ញា ហៅ ជ្រឹង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល(ឃាត់ខ្លួន)។

៥.ឈ្មោះ អ៊ុន ភក្ដី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបររត់តុការ មធ្យោបាយគ្មាន មានទីលំនៅ ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល(ឃាត់ខ្លួន)។ ៦.ឈ្មោះ ហ៊ុយ លាងហេង ភេទប្រុស អាយុ២០ឆ្នាំ មុខរបររត់តុការ មធ្យោបាយគ្មាន មានទីលំនៅ ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល(ឃាត់ខ្លួន)។

៧.ឈ្មោះ សាក់ នី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល (គេចខ្លួន)។ ៨.ឈ្មោះ សិទ្ធ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសិស្សរៀនថ្នាក់ទី១២ វិទ្យាល័យព្រែកកំពិស មធ្យោបាយម៉ូតូ Zoomer ពណ៌ខ្មៅ សេរីឆ្នាំ២០១៥ កង់ស្ព័រ មានទីលំនៅ ភូមិព្រែកកំពិស សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ

(គេចខ្លួន)។

៩.ឈ្មោះ ធី អេងហ័រ ហៅ ជ័យ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ក្នុងអាគារវប្បធម៌ ភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល(គេចខ្លួន)។ ១០.ឈ្មោះ ហៃ សុខហ្វុង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ រត់តុការ មធ្យោបាយម៉ូតូ Honda C125 សេរីឆ្នាំ ២០១៦ ពណ៌ខៀវ មានទីលំនៅ ភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល (គេចខ្លួន)។

១១.ឈ្មោះ ម៉ាប់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបររត់តុការ មធ្យោបាយម៉ូតូ Scoopy ពណ៌ស សេរីឆ្នាំ២០១៥ កង់ស្ព័រពណ៌ខ្មៅ មានទីលំនៅ ភូមិព្រែកកំពិស សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ(គេចខ្លួន)។ ១២.ឈ្មោះ តុលា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបររត់តុការ មធ្យោបាយគ្មាន មានទីលំនៅ ភូមិព្រែកកំពិស សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ(គេចខ្លួន)។

១៣.ឈ្មោះ ថុល វាសនា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករ មានទីលំនៅ ភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល (គេចខ្លួន)។ ១៤.ឈ្មោះ បឿន ញ៉ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល (គេចខ្លួន)។ ១៥.ឈ្មោះ សាល ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល (គេចខ្លួន)។

វត្ថុតាងចាប់យក៖ ១.ម៉ូតូម៉ាក Suzuki Nex សេរីឆ្នាំ២០១៨ ពណ៌ ស ០១គ្រឿង ផ្លាកលេខ ភ្នំពេញ 1HE-0063 (របស់ជនរងគ្រោះ)។ ២.ម៉ូតូម៉ាក Honda C125 សេរីឆ្នាំ២០១៨ ពណ៌ ខ្មៅ ស្លាកលេខ កណ្ដាល 1AB-6737(របស់ជនសង្ស័យ)។ ៣.ម៉ូតូម៉ាក Honda C125 សេរីឆ្នាំ ២០១៩ គ្នាមផ្លាកលេខ ពណ៌ឈាមជ្រូក (របស់ជនសង្ស័យ)។ ៤.ម៉ូតូម៉ាក Scoopy សេរីឆ្នាំ២០១៥ ពណ៌ស ផ្លាកលេខ ភ្នំពេញ 1BC -0614 (របស់ជនសង្ស័យ)។ ៥.ទូរស័ព្ទ ៤គ្រឿង ម៉ាក IPhone X ពណ៌ ០១គ្រឿង ម៉ាក Samsung Galaxy S6 edge ពណ៌ទឹកប្រាក់ ០១គ្រឿង ម៉ាក IPhone 6 ពណ៌ទឹកប្រាក់ ០១គ្រឿង ម៉ាកIPhone 5 ពណ៌ស ស្រោមខ្មៅ (របស់ជនសង្ស័យ)។ ៥.ចិញ្ចៀន លោហះធាតុពណ៌ទង់ដែង ដាំត្បូងលឿង ០១វង់ និង នាឡិកាដៃ ០២គ្រឿង (របស់ជនសង្ស័យ)។

សភាពរឿងហេតុ នៅថ្ងៃខែវេលាកើតហេតុខាងលើ ក្រុមជនរងគ្រោះមានគ្នា ០៣នាក់ ជិះម៉ូតូ ១គ្រឿងម៉ាក Nex ពណ៌ស សេរីឆ្នាំ២០១៨ ពាក់ផ្លាកលេខ ភ្នំពេញ 1HE-0063 ទៅលេងផ្ទះបងនៅម្ដុំផ្សារអូឫស្សី រាជធានីភ្នំពេញ លុះត្រឡប់មកវិញ នៅវេលាម៉ោង២២.៣០នាទី មកដល់ម្ដុំខាងលិចសាលាខេត្តកណ្ដាល ហួសការ៉ាស់សាំងតូតាល់ TOTAL ប្រហែល៥០ម៉ែត្រ ស្រាប់តែមានក្រុមជនសង្ស័យប្រហែលជាងដប់នាក់ ម៉ូតូ៦គ្រឿង បានធ្វើសកម្មភាពគប់និងកាប់ ប្លន់ បណ្ដាលឲ្យជនរងគ្រោះទាំង៣នាក់ រងរបួសក្បាល ជិះរត់ត្រឡប់ក្រោយវិញ ចូលក្នុង Mart TOTAL តែត្រូវបក្ខពួកជនសង្ស័យដេញតាម ដោយពេលនោះកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកណ្ដាល កំពុងជិះល្បាត បានសហការណ៍ជាមួយកម្លាំងប៉ុស្ដិ៍ចាក់អង្រែក្រោម បានចូលអន្ដរាគមន៍ ឃាត់ខ្លួនបានជនសង្ស័យ ១នាក់ឈ្មោះ រិន សារី ភេទប្រុស អាយុ ១៨ឆ្នាំ ជាបក្ខពួកជនសង្ស័យ និងវត្ថុតាងម៉ូតូ ១គ្រឿង ម៉ាក Honda C125 ស៊េរីឆ្នាំ២០១៨ រួចបញ្ជូនមកការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ស្ដាប់ចំម្លើយរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យបាន៥នាក់ទៀត និងកសាងសំណុំរឿងទៅតាមនីតិវិធី ។

តាមចម្លើយសារភាព​របស់ក្រុមជន​សង្ស័យខាងលើ បានឲ្យដឹងថា ខ្លួន និងបក្ខពួក ពិតជាបាន​ធ្វើសកម្មភាព វាយប្លន់ ជនរងគ្រោះប្រាកដមែន ព្រមទាំងធ្លាប់បាន ធ្វើសកម្មភាពវាយ​ប្លន់នៅក្រុងតាខ្មៅ បានចំនួន២ដងមកហើយ និងយកម៉ូ​តូបានម៉ូតូ​ចំនួន២គ្រឿង ម៉ាក Nex ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ១គ្រឿង និងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ហើយបក្ខ​ពួករបស់​ខ្លួនបាន​កាប់ជនរង​គ្រោះផ្សេងទៀត នៅមុខក្លិបកំសាន្ដ រ៉េន សង្កាត់ចាក់​អង្រែក្រោម កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ ចំនួនម្ដងដែរ ៕​ (ដោយបងម៉េង​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!