ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីខ្ចីមូតូយកទៅលក់!

1 ខែ មុន 66 តូ សុផល

ភ្នំពេញ៖កម្លាំងប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធ ករណីរំលោភលើទមនុកចិត្ត (ប្រើល្បិចខ្ចីមូតូយកទៅលក់) កើតហេតុនៅថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង០៥ និង៥០នាទី នៅចំណុចក្នុងក្រុមហ៊ុនឌនឡូតូធឺរី ផ្លូវ១០៨០ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនសង្ស័យម្នាក់មាន ឈ្មោះ អ៊ឹង គៀងសុង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនឌនឡូតូធឺរី ស្នាក់នៅផ្ទះលេខ២១១ ផ្លូវ១៣៨ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ  (គ្មានសារធាតុញៀន) ។

ជនរងគ្រោះ០៣នាក់រួមមាន ៖ទី០១-ឈ្មោះ ថូ ប៊ុនថន ភេទប្រុស អាយុ៣៦ឆ្នាំ ជានជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនឌនឡូតូធឺរី ស្នាក់នៅផ្ទះលេខ២១១ ផ្លូវ២១៨ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ 

ទី០២-ឈ្មោះ ឆាយ ហេងស៊ីញ ភេទប្រុស អាយុ២៧ឆ្នាំ ជានជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនឌនឡូតូធឺរី ស្នាក់នៅផ្ទះលេខ៧E ផ្លូវ២៧៦ ភូមិ៤ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ 

ទី០៣-ឈ្មោះ អ៊ុន ចាន់ណា ភេទប្រុស អាយុ២៩ឆ្នាំ ជានជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនឌនឡូតូធឺរី ស្នាក់នៅផ្ទះលេខ២២ ផ្លូវលំ ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ 

សម្ភារៈបាត់បង់ ៖ម៉ូតូ០៣គ្រឿង (ទី១-ម៉ូតូម៉ាក PCX ពណ៌ស ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខភ្នំពេញ 1FB-5888 , ទី២-ម៉ូតូម៉ាក PCX ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខភ្នំពេញ 1BI-2820 និងទី៣-ម៉ូតូម៉ាក ឌូក ពណ៌សលាយខ្មៅ ផលិតឆ្នាំ២០១៣ ពាក់ស្លាកលេខភ្នំពេញ 1CK-0777 ។

យោងតាមរបាយការរបស់សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ ថ្ងៃទី២៣-០៣-២០១៩ វេលាម៉ោង ០៨ និង៣០នាទី ជនសង្ស័យបានប្រើល្បិច ខ្ចីម៉ូតូពីជនរងគ្រោះទី១ ដោយនិយាយថា ខ្ចីម៉ូតូជិះមួយផ្លេត បន្ទាប់មកជនរងគ្រោះបានឲ្យម៉ូទតូទៅជនសង្ស័យខ្ចីជិះ ក្រោយពីបានម៉ូតូរួចជនសង្ស័យបានយកម៉ូតូទៅបាត់មិនឃើញប្រគល់ឲ្យជនរងគ្រោះវិញ ហើយបានយកម៉ូតូទៅលក់ឲ្យមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះ នៅម្តុំសំណង់១២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក បានក្នងតម្លៃ១១៨០ដុល្លា ។ 

នៅទី២៣-០៣-២០១៩ វេលាម៉ោង ០៩ និង៣០នាទី ជនសង្ស័យបានប្រើល្បិច ខ្ចីម៉ូតូពីជនរងគ្រោះទី២ ដោយនិយាយថា ខ្ចីម៉ូតូជិះមួយផ្លេត បន្ទាប់មកជនរងគ្រោះបានឲ្យម៉ូទតូទៅជនសង្ស័យខ្ចីជិះ ក្រោយពីបានម៉ូតូរួចជនសង្ស័យបានយកម៉ូតូទៅបាត់មិនឃើញប្រគល់ឲ្យជនរងគ្រោះវិញ និងបានយកម៉ូតូទៅលក់បានលុយ ចំនួន៧០០ដុល្លា ។ 

នៅទី២៣-០៣-២០១៩ វេលាម៉ោង ១១ និង៣០នាទី ជនសង្ស័យបានប្រើល្បិច ខ្ចីម៉ូតូពីជនរងគ្រោះទី៣ ដោយនិយាយថា ខ្ចីម៉ូតូជិះមួយផ្លេត បន្ទាប់មកជនរងគ្រោះបានឲ្យម៉ូទតូទៅជនសង្ស័យខ្ចីជិះ ក្រោយពីបានម៉ូតូរួចជនសង្ស័យបានយកម៉ូតូទៅបាត់មិនឃើញប្រគល់ឲ្យជនរងគ្រោះវិញ និងបានយកម៉ូតូទៅលក់បានលុយ ចំនួន៧០០ដុល្លា ។ 

លុះដល់ថ្ងៃទី២៨-០៣-២០១៩ វេលាម៉ោង ០៣ និង០០នាទីទៀបភ្លឺ ជនរងគ្រោះឃើញជនសង្ស័យកំពុងដើរតាមផ្លូវ ម្តុំសំណង់១២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ក៍បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រគល់ឲ្យប៉ុស្តិ៍នគរបាលទឹកល្អក់៣ ហើយនៅម៉ោង ០៥ និង៥០នាទី ទើប    មសត្ថកិច្ចប៉ុស្តិ៍ទឹកល្អក់៣ ប្រគល់ជនសង្ស័យឲ្យមកអធិការដ្ឋាននគរបាលខណ្ឌសែ​នសុខធ្វើការសាកសួរ រួចជនរងគ្រោះទាំង៣នាក់ បានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។ 

បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!