ព្រឹតិ្តការណ៍ថ្មីៗ

william guang ៖ មេយោធាខេត្តព្រះសីហនុ ហ៊ានកាត់ដីអង្គភាពសំរប់ ជូនយោធិនក្រីក្រទៅអោយភរិយារបស់ខ្លួន

2 ខែ មុន 61 តូ សុផល

william guang ៖ លោក សារិន វិបុល មេយោធាខេត្តព្រះសីហនុ ជាប្ដីដ៏សែនល្អមិនងាយរកបាន

ហ៊ានកាត់ដីអង្គភាពដែលត្រូវជូនយោធិនក្រីក្រទៅអោយភរិយារបស់ខ្លួនគឺលោក ជំទាវ សាត លីគង់ ដែលមិនមែនជាយោធិន ដល់ទៅ២ប្លង់ 1 ប្លង់តំបន់ C1 មានទំហំ 76m*24m និង1 ប្លង់ទៀត មានទំហំ5m*24m ដោយមិនខ្លាចរអាច្បាប់។

យោងតាមក្រមរដ្ឋប្បវេណី មាត្រា 972 បានកំណត់ថា
«ទ្រព្យសម្បត្តិដែលប្ដីប្រពន្ធសងខាង ឬ ម្ខាងទទួលបានក្នុង
កំឡុងអាពាហ៍ពិពាហ៍ គឺជាទ្រព្យសម្បត្តិរួម»។

ដូចនេះការដែលលោក សារិន វិបុល យកនាមចែកដីដល់យោធិន
ក្រីក្រ តែការពិតយកទៅអោយប្រពន្ធដែលជាមិនមែនជាយោធិន គឺស្មេីរអោយការកាត់ដីអោយខ្លួនឯងបេីយោងតាមមាត្រា 972 នៃក្រមរដ្ឋប្បវេណី។

ករណីនេះសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោកបានកសាងរបាយការណ៍ពាក់ព័ន្ធនិងភាពមិនប្រក្រតីដែលទាក់ទងនិងជនរូបនេះជូនសម្ដេចតេជោរួចរាល់ហេីយ និងសូមបញ្ជាក់ថា «កាលពីអំឡុងប្រជុំប្រចាំឆមាស សម្ដេចតេជោ បានចង្អុលបង្ហាញអោយសិក្សាលទ្ធភាពដកដំណែងជននេះរួចហេីយ»។

តែសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ សូមអំពាវនាវយ៉ាងទទូចដេីម្បីដាក់វិធានការច្បាប់លេីជននេះបន្ថែម ដេីម្បីផ្ដល់យុត្តិធម៌ជូនយោធិនក្រីក្រដែលគេយកឈ្មោះទៅយកដីអោយជំទាវយ៉ាងគគ្លេីន ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!