ព្រឹតិ្តការណ៍ថ្មីៗ

ប៉ូលិស ចេញល្បាតយប់ ត្រូវអ្នកញៀនថ្នាំជិះម៉ូតូបុកបាក់ជើង ទទួលបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ

5 ខែ មុន 118 តូ សុផល

(Live) ថ្នាំធ្វើទុក្ខ ជិះម៉ូតូបុកប៉ូលិសកំពុងល្បាត របួសធ្ងន់ទាំងសងខាង http://tnn-news.com/archives/158108

Posted by TNN on Thursday, 28 March 2019

ភ្នំពេញ៖ នារសៀលថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៩ លោក ហួរ ម៉េងវ៉ាង អធិការដ្នានគរបាលខណ្ឌសែនសុខ

បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ លោក គឹម ប្រសិទ្ធី នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អមដែលជួបគ្រោះថ្នាក់ចរាចរណ៍បាក់ដៃនិងជើងឆ្វេង ដែលបច្ចុប្បន្នកំពុង សម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះកុសុមះ។

នៅក្នុងការចុះសួរសុខទុក្ខនេះផងដែរ លោក ហ៊ួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បាននាំយកនូវថវិកាចំនួន ២,៨០០,០០០រៀល ដែលក្នុងនោះរួមមាន ៖ ថវិកាផ្ទាល់លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ចំនួន ១០០០,០០០រៀល និងថវិកាអធិការដ្ឋាននគរបាលខណ្ឌចំនួន ១,៨០០,០០០រៀល ជូនដល់មន្ត្រីនគរបាលជាតិ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមះ។

ក្នុងឱកាសសួរសុខទុក្ខនោះដែរ ថ្នាក់ដឹកនាំខណ្ឌសែនសុខបានផ្តែផ្តាំដល់ក្រុមគ្រួសារ លោក នាយរងប៉ុស្តិ៍អោយយកចិត្តទុកដាក់មើលថែអ្នកជម្ងឺដើម្បីឆាប់ជាចូលបម្រើការងារជូនពលរដ្ឋបន្តទៀតចំពោះរាល់ការចំណាយទាំងប៉ុន្មានគឺ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខជាអ្នកចំណាយទាំងអស់៕

គួររំលឹកថា លោក គឹម ប្រសិទ្ធី គឺជានាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អមហើយលោកត្រូវក្មេងស្ទាវ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១១០ សេរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BH-0030 មកបុកម៉ូតូលោកពេញទំហឹងកាលពី ម៉ោង៨និង២០នាទីយប់ថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៩ នៅតាមផ្លូវបេតុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខខណះលោកចេញពីលំនៅដ្ឋានគោលបំណង់ទៅប្រចាំការនៅប៉ុស្តិ៍។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ