ព្រឹតិ្តការណ៍ថ្មីៗ

ច្រើនម្លេះ ! ចាប់ជនជាតិ​ចិន​ប្រុស​ស្រី​១៦៣​នាក់​ ពាក់ព័ន្ធ​ករណី​ចាប់ជម្រិត​តាម​ប្រព័ន្ធ​អ៊ី​ធើ​ណិ​ត​(Internet​ Game​ online)​

4 ខែ មុន 42 តូ សុផល

សៀមរាប​៖​ ជនជាតិ​ចិន​ប្រុស​ស្រី​១៦៣​នាក់​ ពាក់ព័ន្ធ​ករណី​ចាប់ជម្រិត​តាម​ប្រព័ន្ធ​អ៊ី​ធើ​ណិ​ត​(Internet​ Game​ online)​

ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្តសៀមរាប​ឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​២៨​ ខែមីនា​ ឆ្នាំ​២០១៩​ នៅ​២​ទីតាំង​ផ្សេង​ ស្ថិត​នៅ​ភូមិ​វិហារ​ចិន​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​-​ខេត្ត​សៀ​មា​រាប​ ។​

​លោក​ឧត្តមសេនីយ៍ទោ​ ទិ​ត្យ​ ណា​រ៉ុ​ង​ ស្នងការ​នគរ​ខេត្តសៀមរាប​ បានឱ្យ​ដឹង​ថា​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ជនរ​ជាតិចិន​ខាងលើ​ ត្រូវ​បាន​កម្លាំង​ផែន​អន្តោប្រវេសន៍​ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​អន្តរាគមន៍​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្វាយ​ដង្គំ​ ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ដោយ​ លោក​ សំ​រិ​ទ្ធ​ សុ​ខុន​ និង​លោក​ ស្រេង​ វ​ធ្ធា​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តសៀមរាប​។​
​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​នេះ​ កម្លាំង​សមត្ថកិច្ច​បាន​រក​ឃើញ​ជនជាតិ​ចិន​ សរុប​ចំនួន​ ១៦៣​នាក់​ ស្រី​ ៤០​នាក់​ និង​computer​ ប្រមាណ​១៥០​គ្រឿង​ ដែល​កំពុង​ប្រព្រឹត្ត​បទល្មើស​។


​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ដំណើរការ​នីតិវិធី​ បញ្ជូន​ជនសង្ស័យ​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ ដើម្បី​ធ្វើការ​សាកសួរ​បំភ្លឺ​ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!