ព្រឹតិ្តការណ៍ថ្មីៗ

ចង់អ្នកណាស្លាប់មិនខ្វល់ ! យកស្ករស លាយគីមី ផលិតជាស្ករត្នោត លក់ពេញប្រទេស

7 ខែ មុន 16 តូ សុផល

​កំពង់ស្ពឺ​៖​ សិប្បកម្ម​ផលិត​ស្ករត្នោត​មួយ​កន្លែង​ ស្ថិត​នៅ​ជាប់​ផ្លូវជាតិ​លេខ​៤​ ភូមិ​ព្រៃ​គុយ​ ឃុំ​ត្រពាំង​គង​ ស្រុក​សំរោង​ទង​

ខេត្តកំពង់ស្ពឺ​ ត្រូវ​បាន​លោក​ឧត្ដមសេនីយ៍ត្រី​ ប៊ុត​ ចាន់​តារា​ ស្នងការ​រង​ ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ដ​ ដឹកនាំ​កម្លាំង​នគរបាល​សហការ​ជាមួយ​កម្លាំង​នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ជំនាញ​សាខា​កាំកុងត្រូល​ ជំនាញ​មន្ទីរ​ឧស្សាហកម្ម​ និង​សិប្បកម្ម​ខេត្ដ​ សម្របសម្រួល​ដោយ​លោក​ ខៃ​ ស​ម្ជ​ស្ស​ ព្រះរាជអាជ្ញា​រង​ អយ្យការ​អម​សាលាដំបូង​ខេត្ត​ ឯកឧត្តម​ សរ​ សុ​ពុ​ត្រា​ អភិបាលរង​ខេត្ត​ បាន​ត្រួត​ព​និត្យ​កាលពី​ថ្ងៃ​ទី​២៧​ ខែមីនា​ ឆ្នាំ​២០១៩​។​

​មន្ត្រី​នគរបាល​ខេត្តកំពង់ស្ពឺ​ បានឱ្យ​ដឹង​ថា​ ទីតាំង​ខាងលើ​នេះ​ក្រោយ​ការ​ស្រាវជ្រាវ​ របស់​ជំនាញ​បាន​ដាក់​ជា​មុខសញ្ញា​គោលដៅ​ដោយសារ​តែ​មាន​ព័ត៌មាន​មក​ថា​ជាទី​តាំង​ផលិត​ស្ករ​ខុស​លក្ខណៈ​ប​ ច្ចេកទេស​ ដោយ​ម្ចាស់​ទីតាំង​ខាងលើ​យក​”​ស្ករស​ មក​ផលិត​ទៅ​ជា​ស្ករត្នោត​នាំ​ចេញ​ទៅ​ទីផ្សារ​ក្នុងស្រុក​និង​ក្រៅប្រទេស​ បន្លំ​ភ្នែក​ដោយ​ប្រើ​សារធាតុ​គីមី​លាយ​បញ្ចូល​ដើម្បី​ផលិត​ទៅ​ជា​ស្ករត្នោត​។​ ទីតាំង​សិប្បកម្ម​ខាងលើ​ត្រូវ​បាន​មន្ទីរ​ជំនាញ​ខេត្ដកំពង់ស្ពឺ​ ណែនាំ​និង​ដកហូត​អាជ្ញាប័ណ្ណ​ជា​បណ្ដោះអាសន្ន​បើ​មិន​កែប្រែ​រូបមន្ដ​នៃ​ការ​ផលិត​ស្ករត្នោត​ខុស​បច្ចេកទេស​ និង​បន្លំ​យ​ថា​ប្រភេទ​ ប្រភព​ដើម​នៃ​ទំនិញ​នោះ​ទេ​ បទល្មើស​មាន​កំណត់​ក្នុង​ច្បាប់​។​

​កំពង់ស្ពឺ​៖​ សិប្បកម្ម​ផលិត​ស្ករត្នោត​មួយ​កន្លែង​ ស្ថិត​នៅ​ជាប់​ផ្លូវជាតិ​លេខ​៤​ ភូមិ​ព្រៃ​គុយ​ ឃុំ​ត្រពាំង​គង​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​ ត្រូវ​បាន​លោក​ឧត្ដមសេនីយ៍ត្រី​ ប៊ុត​ ចាន់​តារា​ ស្នងការ​រង​ ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ដ​ ដឹកនាំ​កម្លាំង​នគរបាល​សហការ​ជាមួយ​កម្លាំង​នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ជំនាញ​សាខា​កាំកុងត្រូល​ ជំនាញ​មន្ទីរ​ឧស្សាហកម្ម​ និង​សិប្បកម្ម​ខេត្ដ​ សម្របសម្រួល​ដោយ​លោក​ ខៃ​ ស​ម្ជ​ស្ស​ ព្រះរាជអាជ្ញា​រង​ អយ្យការ​អម​សាលាដំបូង​ខេត្ត​ ឯកឧត្តម​ សរ​ សុ​ពុ​ត្រា​ អភិបាលរង​ខេត្ត​ បាន​ត្រួត​ព​និត្យ​កាលពី​ថ្ងៃ​ទី​២៧​ ខែមីនា​ ឆ្នាំ​២០១៩​។​

​មន្ត្រី​នគរបាល​ខេត្តកំពង់ស្ពឺ​ បានឱ្យ​ដឹង​ថា​ ទីតាំង​ខាងលើ​នេះ​ក្រោយ​ការ​ស្រាវជ្រាវ​ របស់​ជំនាញ​បាន​ដាក់​ជា​មុខសញ្ញា​គោលដៅ​ដោយសារ​តែ​មាន​ព័ត៌មាន​មក​ថា​ជាទី​តាំង​ផលិត​ស្ករ​ខុស​លក្ខណៈ​ប​ ច្ចេកទេស​ ដោយ​ម្ចាស់​ទីតាំង​ខាងលើ​យក​”​ស្ករស​ មក​ផលិត​ទៅ​ជា​ស្ករត្នោត​នាំ​ចេញ​ទៅ​ទីផ្សារ​ក្នុងស្រុក​និង​ក្រៅប្រទេស​ បន្លំ​ភ្នែក​ដោយ​ប្រើ​សារធាតុ​គីមី​លាយ​បញ្ចូល​ដើម្បី​ផលិត​ទៅ​ជា​ស្ករត្នោត​។

​ ទីតាំង​សិប្បកម្ម​ខាងលើ​ត្រូវ​បាន​មន្ទីរ​ជំនាញ​ខេត្ដកំពង់ស្ពឺ​ ណែនាំ​និង​ដកហូត​អាជ្ញាប័ណ្ណ​ជា​បណ្ដោះអាសន្ន​បើ​មិន​កែប្រែ​រូបមន្ដ​នៃ​ការ​ផលិត​ស្ករត្នោត​ខុស​បច្ចេកទេស​ និង​បន្លំ​យ​ថា​ប្រភេទ​ ប្រភព​ដើម​នៃ​ទំនិញ​នោះ​ទេ​ បទល្មើស​មាន​កំណត់​ក្នុង​ច្បាប់​។​

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ