ព្រឹតិ្តការណ៍ថ្មីៗ

នគរបាលខណ្ឌសែនសុខ បញ្ជូនជនសង្ស័យ ៩នាក់ទៅតុលាការ លើសុំនុំរឿង៤ករណីផ្សេងគ្នា

6 ខែ មុន 34 តូ សុផល

ភ្នំពេញ៖ ព្រឹកនេះកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខបាន កសាងសុំនុំរឿងបញ្ជូនខ្លួនជនសង្ស័យ៩នាក់

ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួលទោសតាមផ្លូវច្បាប់ក្រោយពីបញ្ចប់ពីការសាកសួរចប់បញ្ជូនកាលពី ម៉ោង០៨និង៣០នាទីព្រឹកថ្ងៃទី ២៨ មិនា ២០១៩ ។

សមត្ថកិច្ចបញ្ជាក់ថាជនសង្ស័យដែលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញព្រឹកនេះមានពាក់ព័ន្ធចំនួន០៤ករណីផ្សេងគ្នាក្នុងនោះ រក្សាទុកនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ចំនួនមួយ ករណីស្មើមនុស្ស០៤នាក់ ឆបោកមួយករណី(សង្ឃក្លែងបន្លំ)មួយករណីស្មើ០៤នាក់ បៀតបៀនកេរ៍ខ្មាស់ មួយករណីស្មើម្នាក់។

គួរបញ្ជាក់ថាជនសង្ស័យទាំង០៩នាក់ដែលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញព្រឹកនេះគឺត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបបានតាមបណ្តាលមូលដ្ឋានប៉ុស្តិ៍ក្នុងខណ្ឌសែនសុខក្រោយពីបញ្ចប់ពីការសាកសួរក៍បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួល ទោសតាមផ្លូវច្បាប់នាព្រឹកនេះ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ