ព្រឹតិ្តការណ៍ថ្មីៗ

ផ្ទុះចង្ក្រានហ្គាស ឆេះផ្ទះ៧ខ្នង នៅឃុំពាមកោះស្នា

3 សប្តាហ៍ មុន 47 តូ សុផល

កំពង់ចាម៖ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៧និង២០នាទី នៅភូមិទួលរការ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានករណីគ្រោះអគ្គិភ័យកើតឡើងបណ្តាលឱ្យឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន

៧ខ្នងៈ
១.ឈ្មោះ សេង ផូ ផ្ទះមានទំហំ៧ម៉ែត្រ×១២ម៉ែត្រ ធ្វើអំពីឈើប្រក់គ្បឿង
២.ឈ្មោះ អំ យ៉ាត ផ្ទះមានទំហំ៧ម៉ែត្រ×១២ម៉ែត្រ ធ្វើអំពីឈើប្រក់គ្បឿង
៣.ឈ្មោះ គ្រុយ សៅ ផ្ទះមានទំហំ៦ម៉ែត្រ×៩ម៉ែត្រ ធ្វើអំពីឈើប្រក់គ្បឿង
៤.ឈ្មោះ សយ ផល ផ្ទះមានទំហំ៦,៥០ម៉ែត្រ×៩ម៉ែត្រ ធ្វើអំពីឈើប្រក់គ្បឿង
៥.ឈ្មោះ ស៊ីម ណាក់ ផ្ទះមានទំហំ៦,៥០ម៉ែត្រ×៩ម៉ែត្រ ធ្វើអំពីឈើប្រក់ដែក
៦.ឈ្មោះ ដា ភាព ផ្ទះមានទំហំ៧ម៉ែត្រ×១៣ម៉ែត្រ ធ្វើអំពីឈើប្រក់គ្បឿង
៧.ឈ្មោះ យីម យ៉ុន ផ្ទះមានទំហំ៥ម៉ែត្រ×៧ម៉ែត្រ ធ្វើអំពីឈើប្រក់ដែក

ផ្ទះចំនួន ៧ខ្នង ត្រូវឆេះខូចខាតទាំងស្រុង រីឯសម្ភារ:ខូចខាតបាត់បង់ក្តាប់មិនទាន់បាន។
មូលហេតុៈដាំបាយហើយផ្ទុះចង្ក្រានហ្គាស់ចេញពីផ្ទះឈ្មោះ សយ ផល។

ក្នុងករណីអគ្គិភ័យនេះយើងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៤គ្រឿង ក្នុងនោះរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចំនួន០១គ្រឿង, រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់០១គ្រឿង,រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកចំការលើ០១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន ឡុង ស្រេង បឹងកេត ចំនួន០១គ្រឿង ក្នុងប្រតិបត្តិការពន្លត់នេះ ប្រើប្រាស់ទឹកអស់ចំនួន២០រថយន្ត និងសាប៊ូអស់៣០គីឡូក្រាម ទើបរលត់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!