ព្រឹតិ្តការណ៍ថ្មីៗ

ជំនួបពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការ លើការអភិវឌ្ឍវិស័យផ្លូវដែកនៅកម្ពុជា ជាមួយលោក Wang Wenzhong អនុប្រធានក្រុមហ៊ុនសាជីវកម្មសំណង់ផ្លូវដែកចិន CRCC

2 ខែ មុន 33 តូ សុផល

ប្រទេសចិន៖ ថ្ងៃពុធ ៧រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អមដោយគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សាការងារជាមួយលោក Wang Wenzhong អនុប្រធានក្រុមហ៊ុនសាជីវកម្មសំណង់ ផ្លូវដែកចិន (China Railway Construction Corporation – CRCC) នៅទីក្រុងប៉េកាំង ប្រទេសចិន ដែលក្រុមហ៊ុននេះជាសហគ្រាសសាធារណៈដ៏ធំមួយក្នុងចំណោមសហគ្រាសសាធារណៈជាង១០ធំៗ របស់សាធារណៈរដ្ឋប្រជាមានិតចិន។

កិច្ចប្រជុំនេះបានផ្តោតជាសំខាន់លើការសិក្សាដកស្រង់បទពិសោធន៍ និងការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន CRCC លើគម្រោងពាក់ព័ន្ធនឹងការអភិវឌ្ឍ វិស័យ ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក នៅកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រីស្នើឲ្យក្រុមហ៊ុន CRCC ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា រៀបចំគម្រោងអភិវឌ្ឍ និងធ្វើឲ្យប្រសើរឡើងលើវិស័យដឹកជញ្ជូនតាមផ្លូវដែក នៅកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសការសម្រួលដល់ការដឹកជញ្ជូនអ្នកដំណើរ និងការដឹកជញ្ជូនទំនិញសំខាន់ៗដូចជា៖ ស្រូវអង្ករ ប្រេងឥន្ធនៈ សម្ភារៈបរិក្ខារផ្សេងៗ សំដៅកាត់បន្ថយចំណាយឡូជីស្ទីក កាត់បន្ថយពេលវេលាដឹកជញ្ជូន គ្រោះថ្នាក់ចរាចរណ៍ និងការកកស្ទះចរាចរណ៍ នៅតាមដងផ្លូវ ជាដើម។

ជាការឆ្លើយតប លោក Wang Vengzhong បានប្តេជ្ញាយ៉ាងមុតមាំថានឹងចូលរួមសហការជាមួយ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវដែកកម្ពុជាឱ្យមានការរីកចម្រើន ដូចប្រទេសមួយចំនួនក្នុងតំបន់ ដោយស្មារតី យកចិត្តទុកដាក់ខ្ពស់ជាអាទិភាព។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!