ព្រឹតិ្តការណ៍ថ្មីៗ

នោះ! William Guang ទទូច ACU បន្តស៊ើបអង្កេត មេPMខេត្តកំពង់ធំ រឿង ពូជនិយម

2 ខែ មុន 106 តូ សុផល

William Guang៖ ពូជនិយមរបស់លោក មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ត្រី ហង្ស ថុល ជា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ និងជាឪពុក។

លោកវរសេនីយ៍ទោ រិទ្ធ ចាន់តុលា មេបញ្ជាការរង ទទួលផែនកសាងកម្លាំង ជាកូនច្បងទី១ របស់លោក ហង្ស ថុលលោកវរសេនីយ៍ត្រី រិទ្ធ បញ្ញា នាយការិយាល័យបុគ្គលិក ជាកូនទី២ របស់លោក ហង្ស ថុល

លោក អនុសេនីយ៍ទោ លីកាណារិទ្ធ «ឈ្មោះទិញ» ឈ្មោះពិតគឺ រិទ្ធចាន់គិរីរម្យ ជាកូនទី៣ របស់លោក ហង្សថុល រៀនមិនទាន់ចប់ទេ ក៏ទិញឈ្មោះ លីកាណារិទ្ធ នៅអាវុធហត្ថផ្ទៃប្រទេស មកប្រើ ហើយផ្លាស់ប្ដូរមក អាវុធហត្ថកំពង់ធំវិញ។

អាណត្តិនេះជាអាណត្តិវះកាត់ សូមអស់លោកមេត្តាកែប្រែឥរិយាបទ ។ មានកូនប្រុស៣នាក់យកមកធ្វើការជាមួយទាំង៣ ចុះបើមាន១០មិនយកទាំង១០ហើយទេឬ? ឪធ្វើជាមេរបស់កូន មិនដឹងមួយណាបញ្ជាមួយណាទេ ទុកកន្លែងទំនេរអោយពលរដ្ឋ យុវជន យុវតីសាងស្នាដៃផង កុំស្ទូចតែកូនចៅបង្កើតយកមកដាក់ក្បែកៅអីពេក ការបង្កើតពូជនិយមជាការបិទឱកាសយុវជនយុវតីដែលចង់ចូលរួមបញ្ចេញសមត្ថភាពកសាងជាតិ ។ ខ្ញុំមិនបដិសេដទេបើធ្វើការអង្គភាពផ្សេងគ្នា តែខ្ញុំប្រឆាំងដាច់ខាតរឿងពូជនិយមក្នុងអង្គភាពតែមួយដូចករណីខាងលើនេះ ព្រោះវាជាកត្តាពុករលួយដុះឬស ។

លោក ហង្ស ថុល នេះមានជាប់ពាក់ព័ន្ធករណីផ្សេងៗច្រើនណាស់ និង ធ្លាប់ ACU កោះហៅម្ដងហើយ ខ្ញុំសូមជម្រុញគាំទ្រអោយអោយ ACU បន្តស៊ើបអង្កេតលើជនឈ្មោះ ហង្ស ថុល នេះបន្ថែមទៀត។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!