ព្រឹតិ្តការណ៍ថ្មីៗ

ក្មេងសោះ លក់គ្រឿងញៀនទៅហើយ

5 ខែ មុន 49 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ១៧ និង ៤០នាទី

កំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងសាឡាង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ០១នាក់ជាក់ស្ដែង ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ២៩Z (ច្រកធ្យូង ) ផ្លូវលេខ៣៣៦ ក្រុមទី២៨ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យ ឈ្មោះ លី សំណាង ហៅ ណាង ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅពុំពិតប្រាកដ ។
វត្ថុតាងចាប់យកមាន ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០៦កញ្ចប់តូច កិបនៅក្នុងក្រដាស និងកំប៉ុងជ័រពណ៌លឿងលាយស ចំនួន០១ កំប៉ុង ។

ការធ្វើតេស្តិ៍ក្នុងទឹកនោមជនសង្ស័យខាងលើ ជាលទ្ធផល មានភាព វិជ្ជមាន ។

បច្ចប្បន្ន: ជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងបញ្ជូនសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវីច្បាប់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!