ព្រឹតិ្តការណ៍ថ្មីៗ

លោភដឹកធ្ងន់ពេក!  ក្រឡាប់ទាំងព្រឹក

2 ខែ មុន 39 តូ សុផល

ភ្នំពេញ៖ រថយន្តដឹក កុងផ្លាកគេសង្ស័យដឹកលើទម្ងន់ពេលឡើងចិញ្ចើមផ្លូវក៍ក្រឡាប់តែម្តង

សំណាងល្អមិនមានអ្នករបួសករណីនេះបង្ករភ្ញាក់ផ្អើលកាលពី ៨និង១០នាទីព្រឹកថ្ងៃទី ២៧ មិនា ២០១៩នៅចំណុចផ្លូវ១៩៦២ភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

អ្នកបើករថយន្តខាងលើមិនត្រូវបានប្រាប់ពីអត្តសញ្ញាណ។

ប្រភពនៅកន្លែកើតហេតុខាងលើបានឲ្យដឹងថា មុនកើតហេតុឃើញរថយន្តខាងលើម៉ាកហ៊ីហាន់ដាយដឹកទំនិញប្រភេទមួយតោន ពណ៌ ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AS-8792 លើរថយន្តដឹកសន្លឹកកុងផ្លាកគេពេញដោយបើកបរមកពីកើតទៅលិចតាមផ្លូវ១៩៦២លុះមកដល់ចំណុចខាងលើរថយន្តបានព្យាយាមបត់ឡើងចិញ្ចើមផ្លូវដើម្បីចូលឃ្លាំងគាប់ជួនរថយន្តដឹកធ្ងន់ផងក៍ផ្អៀងក្រឡាប់តែម្តងសំណាងល្អមិនមានអ្នករបួស។

បើរតាមការអាស់អាងរបស់កម្មករដែលដឹកសន្កឹកកុងផ្លាកគេខាងលើបានអាស់អាងថារថយន្តដែលក្រឡាប់ខាងលើនេះបានដឹកសន្លឹកកុងផ្លាកគេចំនួន២ដុំស្មើ២០០សន្លឹកដែលមានទម្ងន់ដល់ទៅ២តោនឯណោះបើបើកតាមដងផ្លូវធម្មតាវាមិនអីទេលុះឡើងចំណោទឬក្រចុះចំណោទបើមិនប្រយ័ត្នទេនិងក្រឡាប់ជាមិនខាងដោយសារទម្ងន់លើសតែទោះយ៉ាងណានេះសំណាងហើយមិនមានអ្នករងរបួស។

ក្រោយហេតុការណកើតឡើងសមត្ថកិច្ចមូលដ្ឋានបានចុះដល់គោលដៅខាងលើជួយសំរួលចរាចរណ៍កកស្ទះដោយសារការក្រឡាប់រថយន្តខាងលើមិនមានប៉ះពាល់អ្នកដំណើរសមត្ថកិច្ចបានអោយម្ចាស់រើបន្ទះសន្លឹកកុងផ្លាកគេចេញនិងស្ទូចរថយន្តដោយខ្លួនឯង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!