ព្រឹតិ្តការណ៍ថ្មីៗ

អីយ៉ា!មេឆ្នោត និងអ្នកចាក់ឆ្នោត ២នាក់ ត្រូវកម្លាំងនគរបាលក្រុងបាត់ដំបង នឹកឃើញបង្ក្រាបហើយ…

3 ខែ មុន 46 តូ សុផល

បាត់ដំបង៖ នៅវេលាម៉ោង១៥និង០០នាទី ថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៩ កម្លាំងនគរបាលក្រុងបាត់ដំបង

ដឹកនាំដោយលោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ បានចុះប្រតិបត្តិការបង្ក្រាបមេកន្ទុយលេខមួយកន្លែងស្ថិតក្នុងក្រុមទី១៥ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន២នាក់៖ទី១-ឈ្មោះ ឆេង សាវរី ភេទស្រី អាយុ៣២ឆ្នាំ មុខរបរ(មេឆ្នោត) មានទីលំនៅក្នុងសង្កាត់ខាងលើ។

ទី២-ឈ្មោះ វេត ពេញ ភេទស្រី អាយុ ៣៨ឆ្នាំ (អ្នកញៀនកន្ទុយលេខ) មានទីលំនៅក្នុងភូមិ បល្ល័ង្ក សង្កាត់វត្តគរ ក្រុងបាត់ដំបង។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងបាត់ដំបងដើម្បីធ្វើការសាកសួរនិងចាត់ការទៅតាមផ្លូវច្បាប់៕ ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!