ព្រឹតិ្តការណ៍ថ្មីៗ

ប៉ុណ្ណឹងលែងខ្វល់ហើយ ទឹកកខ្វក់ហូរចូលទៅសមុទ្រ ចំណុចឆ្នេរសុខា នោះ!

2 ខែ មុន 84 តូ សុផល

ខេត្តព្រះសីហនុ៖ ការសម្រេចបិទនេះធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ទី២៦​ ខែមីនា ឆ្នាំ២០១៩បន្ទាប់ពីស្ថានីយ៍បូមទីIII នៅចំណុចនេះបានបំពាក់ម៉ាស៊ីនបូមរួចរាល់ហើយដែរ។

លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មការគ្រប់គ្រងប្រព័ន្ធលូប្រឡាយ អូរ បានមានប្រសាសន៍ថា៖មូលហេតុនៃការសម្រេចបិទទំនប់បង្ហៀរទឹកកខ្វក់នៅចំណុចឆ្នេរសុខាខាងលើនេះគឺដើម្បី
ស្ទាក់ទឹកកខ្វក់តាមប្រឡាយខាងលើនេះហូរចូលទៅក្នុងស្ថានីយ៍បូមទឹកកខ្វក់ទី៣ ដើម្បីបូមបញ្ចូលទៅស្ថានីយ៍ចម្រោះនៅអូរឈើទាលធ្វើការច្រោះរួចបង្ហូរចេញទៅសមុទ្រ។ព្រោះការសាងសង់ស្ថានីយ៍បូមទឹកកខ្វក់បានរួចរាល់និងកំពុងដំណើរការសាកល្បង។

លោក ជាវ វិជ្ជាក់ បានគូសបញ្ជាក់បន្ថែមថា៖ជាគោលបំណងដ៍សំខាន់ ក្នុងកិច្ចការងារនេះគឺធ្វើយ៉ាងណា
ឈានទៅកាត់បន្ថយបរិមាណទឹកកខ្វក់ ដែលកន្លងមកបានរហូរចូលសមុទ្រឲ្យបានជាអតិបរមាចៀសវាងនាំឱ្យប៉ះពាល់ទៅដល់ឆ្នេរនិងទឹកសមុទ្រ។

ទោះយ៉ាងណា រដ្ឋបាលខេត្តព្រះសីហនុ មានរំពឹងថា អនាគត បញ្ហាទឹកកខ្វក់នៅខេត្តព្រះសីហនុ នឹងត្រូវដោះស្រាយបានហើយវានឹងលែងជាកង្វល់ធ្ងន់ធ្ងរដូចសព្វថ្ងៃនេះទៀត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!