ព្រឹតិ្តការណ៍ថ្មីៗ

លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័ អញ្ជើញចុះសួរសុខទុក្ខដល់ បុគ្គលិកក្រុមហ៊ុនស៊ិនទ្រី និងជាប្រជាការពារសង្កាត់ស្ទឹងមានជ័យទី៣ ដែរជួបឧប្បហេតុគ្រោះថ្នាក់ចរាចរ

5 ខែ មុន 15 តូ សុផល

ភ្នំពេញ៖ នៅវេលាម៉ោង ៩ ថ្ងៃអង្គារ ៦ រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិ ស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី ២៦ ខែមិនា ឆ្នាំ ២០១៩លោក ឌី រ័ត្នខេមរុណអភិបាលរងខណ្ឌមានជ័យ និងជាប្រធានកាកបាទក្រហមខណ្ឌមានជ័យ និងការចូលរួមពីលោកអ៊ុំ ហឿន ចៅសង្កាត់ស្ទឹងមានជ័យទី៣ ព្រមទាំង សមាជិក សមាជិកា បានចុះសួរសុខទុក្ខ នៅគេហដ្ឋាន លោក គឹម វណ្ណា ជាភ្នាក់ងារក្រុមហ៊ុន សិនទ្រី ប្រចាំសង្កាត់ស្ទឹងមានជ័យទី៣ និង ជាប្រជាការពារ សង្កាត់ផងដែរនោះ បានទទួលរងគ្រោះថ្នាក់ចរាចរណ៍ នៅឯខេត្តកំពង់ចាម រួមទាំងប្រពន្ធ និង កូនតូច ដែលមានគ្រោះថ្នាក់ ប្រពន្ធរងរបួសធ្ងន់បាក់ ក ជើង កំពុងព្យាបាល នៅមន្ទីរពេទ្យព្រះសង្ឃ រីឯរូបគាត់ជាប្តី និងកូន ស្រីតូច របួសបាក់ឆ្អឹងជំនី ត្រូវមកសំរាកនៅលំនៅដ្ឋាន ក្នុងភូមិ ទ្រាបួន សង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ វិញ ។

ក្រោយពីបានចុះសាកសួរសុខទុក្ខ រួចមក លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យនិង ជាប្រធានអនុសាខាកាកបាទ ក្រហមខណ្ឌមានជ័យ បានប្រគល់ជូននូវអំណោយមនុស្សធម៌កាកបាទក្រហម មានដូចជា គ្រឿងឧបភោគ បរិភោគ និង ថវិកាមួយចំនួន ៤២ម៉ឺនរៀល ដល់ក្រុមគ្រួសាររងគ្រោះ ផងដែរ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!