ព្រឹតិ្តការណ៍ថ្មីៗ

សាលាបណ្ឌិតសភាយោធារុស្ស៊ី និងកងទ័ពជើងគោកកម្ពុជាពិភាក្សាគ្នាដើម្បីបង្កើតទំនាក់ទំនងក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស

2 ខែ មុន 45 តូ សុផល

រុស្ស៊ី៖ ដំណើរទស្សនកិច្ចនៃគណៈប្រតិភូកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ

ដែលដឹកនាំដោយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ត្រូវបានស្វាគមន៍ដោយឧត្តមសេនីយ៍ឯកវ្លាឌឺមៀរ ហ្សារ៉ូដីនស្គី (Vladimir Zarudnitsky) នាយកសាលាបណ្ឌិតសភាយោធានៃអគ្គសេនាធិការកងទ័ពរុស្ស៊ីនៅថ្ងៃទី ២៦ ខែមីនាឆ្នាំ២០១៩នៅរដ្ឋធានីម៉ូស្គូ។

ភាគីទាំងពីរបានពិភាក្សាគ្នាដើម្បីបង្កើតទំនាក់ទំនងរវាងសាលាបណ្ឌិតសភាយោធារុស្ស៉ី និងកងទ័ពជើងគោកកម្ពុជាក្នុងការបណ្ដុះបណ្ដាលបង្កើនសមត្ថភាពកងទ័ពកម្ពុជា។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលរុស្ស៊ី និងកងទ័ពសហព័ន្ធរុស្ស៉ីដែលបានគាំទ្រ និងមានកិច្ចសហប្រតិបត្តិការល្អនៅក្នុងការបណ្ដុះបណ្ដាលធនធានកងទ័ពកម្ពុជាតាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន និងទៅអនាគត។

ភាគីរុស្ស៊ីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណៈប្រតិភូកងទ័ពជើងគោក។ ភាគីរុស្ស៊ីនឹងបន្តគាំទ្រដល់ដំណើរការបណ្តុះបណ្តាលយោធិននៃកងយោធនពលខេមរភូមិន្ទ។

បន្ទាប់ពីជំនួបពិភាក្សាការងាររួចមក គណៈប្រតិភូនៃកងទ័ពជើងគោកកម្ពុជា បានទស្សនាសារមន្ទីរប្រវត្តិសាស្រ្តសាលាបណ្ឌិតសភាយោធានៃអគ្គសេនាធិការកងទ័ពរុស្ស៊ី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!