ព្រឹតិ្តការណ៍ថ្មីៗ

william guang៖  ក្រសួងយុត្តិធម៌ហាក់បីដូចជាបំភ្លៃកាពិតពេកហើយ

7 ខែ មុន 160 តូ សុផល

william guang៖  ក្រសួងយុត្តិធម៌ហាក់បីដូចជាបំភ្លៃកាពិតពេកហើយ ខ្ញុំសូមបញ្ជាក់ថាលេខាធិការដ្ឋានមានតួនាទីសង្ខេបតែអត្ថន័យក្រោយ

ការប្រជុំតែប៉ុណ្ណោះហើយផ្សព្វផ្សាយតាមអ្វីតាមសម្ដីនៃការប្រព្រឹត្តទៅក្នុងអង្គប្រជុំ

ប្រតិភូក្រសួងយុត្តិធម៌គួររៀនសូត្រចំណុចខ្វះចន្លោះនិងកែប្រែកំហុសមិនត្រូវចោទគេថាបំភ្លៃការពិតដើម្បីបង្ហាញថាខ្លួនល្អនោះឡើយ

១ / ប្រតិភូក្រសួងយុត្តិធម៌មិនបានឆ្លើយសំនួររបស់ប្រតិភូបក្សខ្មែរក្រោកពេលសួរភ្លាមទេ ដោយពន្យាមិនឆ្លើយ និងបំភ្លៃថាឆ្លេីយរួច រហូតយើងខ្ញុំប្រើសិទ្ធក្នុងនាមមន្ត្រីតាមដានការអនុវត្តន៍ច្បាប់សួរបន្ថែមរហូតទទួលបានការបំភ្លឺ តែចម្លើយមិនជាក់លាក់

២ / ប្រតិភូក្រសួងយុត្តិធម៌បានបដិសេដមិនឆ្លើយសំនួរជាក់ស្ដែង ដែលខ្ញុំបាទបានចោទសួរ ដែលនិយាយថាឆ្លើយតែបញ្ហាជាទិដ្ឋភាពរួម នេះជាការបង្ហាញពីភាពមិនគោរពលេីព្រះរាជក្រឹត្យស្ដីពីការរៀបចំនិងការប្រព្រឹត្ត្តទៅរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ និងមិនបានបំពេញភារកិច្ចក្នុងនាមជាសេនាធិការដ៏ស្មោះត្រង់របស់រាជរដ្ឋាភិបាលក្នុងការបំភ្លឺចំពោះការងារខ្លួនដែលអនុវត្តន៍កន្លងមកចំពោះមុខ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក ដែលធ្វេីការស្របតាមតួនាទីនិងភារៈកិច្ចតាមដានការអនុវត្តន៍ច្បាប់និងគោលនយោបាយទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ

៣ / ប្រតិភូក្រសួងយុត្តិធម៌គួរ «រៀនសូត្របែបបទរដ្ឋបាល» បន្ថែម ចំពោះសកម្មភាពរបស់សហការីម្នាក់ដេីរចែកក្រដាសដែលមានសម្រង់មាត្រាច្បាប់ព្រហ្មទណ្ឌមួយចំនួន មកបង្ហាញឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ ដែលមាន បទ ប្រឆាំងអ្នករាជការសាធារណៈ , បទ ផ្សព្វផ្សាយនិងអត្ថាធិប្បាយធ្វេីអោយមានសម្ពាធដល់យុត្ថាធិការ , បទ ធ្វេីអោយបាត់ជំនឿលើសេចក្ដីសម្រេចរបស់តុលាការ , បទ ជ្រៀតជ្រែកដោយខុសច្បាប់ទៅក្នុងការបំពេញមុខងារសាធារណៈ ក្នុងន័យនៃការបង្ហាញ មាត្រាច្បាប់ទាំងនេះគឺមានចេតនាបង្កប់អត្ថន័យអ្វីមួយ ។ តែវាឆ្លុះបញ្ជាំងពីការមិនគោរពស្ថាប័នឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ជាពិសេសការចែកនោះជាឯកសាពុំពាក់ព័ន្ធនិងប្រធានបទនៃការប្រជុំបង្ករបានជាភាពអាណាធិបតេយ្យ ព្រោះរាល់ការចាត់ចែងឯកសាបទដ្ឋានគតិយុត្តិនានា នាដំណេីរការប្រជុំរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់គឺលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់មានតួនាទីអនុវត្តន៍ មិនមែនប្រតិភូក្រសួងណាមួយដែលអញ្ជេីញមកក្នុងនាមជាវាគ្មិននោះឡេីយ

ខ្ញុំគាំទ្រអោយក្រសួងយុត្តិធម៌ទទួលយកការពិត តែខ្ញុំរីករាយបន្ថែមទៀត ប្រសិនជាក្រសួងយុត្តិធម៌ យល់ថាការផ្សាយរបស់លេខាធិការដ្ឋានដែលឆ្លុះបញ្ជាំងពីការពិតនៃដំណើរអង្គប្រជុំជាការមួលបង្កាច់ឬបំភ្លៃ សុំក្រសួងយុត្តិធម៌ប្ដឹងទៅសម្ដេចតេជោ ដើម្បីសុំបើក សម្លេងដែលបានថតទុក ធ្វើការផ្ទៀងផ្ទាត់និងស៊ើបអង្កេត។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ