ព្រឹតិ្តការណ៍ថ្មីៗ

ចុះត្រួតពិនិត្យការអនុវត្តន៍ច្បាប់ចរាចរណ៌ផ្លូវគោក និងត្រួតពិនិត្យអាវុធជាតិផ្ទុះ ឃាត់ជនសង្ស័យ២នាក់ ករណីគ្រឿងញៀន

5 ខែ មុន 37 តូ សុផល

ភ្នំពេញ៖ នៅថៃ្ងទី២៥ ខែមីនា ឆាំ្ន២០១៩ វេលាម៉ោង២១:៥០នាទី កំលាំងរបស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក

បានចុះត្រួតពិនិត្យការអនុវត្តន៍ច្បាប់ចរាចរណ៌ផ្លូវគោក និងត្រួតពិនិត្យអាវុធជាតិផ្ទុះ ដើម្បីការពារសុវត្ថិភាពនៅក្នុងមូលដ្ឋាន ខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ជាក់សែ្តង ដែលបានប្រព្រឹត្តបទលើ្មសៈ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវលេខ១២៨ ក្រុមទី៣៨ ភូមិ១២ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យ

១-ឈ្មោះ ជុន ផល ហៅ ផល ភេទប្រុស អាយុ២៥ឆាំ្ន ជនជាតិខែ្មរ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួលលេខ៣ ផ្លូវលំ សង្កាត់សឹ្ទងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

២-ឈ្មោះ សីហា ហៅ សីហា ភេទប្រុស អាយុ១៩ឆាំ្ន ជនជាតិខែ្មរ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួលលេខ៣ ផ្លូវលំ សង្កាត់សឹ្ទងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
វត្ថុតាងដែលបានចាប់យក

ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន ) ចំនួន០១កញ្ចប់តូច និងម៉ូតូមួយគ្រឿងម៉ាកៈ HONDA DREAM C125 ស៊េរី2016 ពណ៌ខៅ្ម ពាក់ស្លាកលេខកណ្តាល 1T-7758 ដែលមានលេខតួ និងលេខម៉ាស៊ីនៈ 9567080 ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ កំពុងឃាត់ខ្លួនជាបណោ្តះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធើ្វការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

error: Content is protected !!