ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ច ចុះបង្ក្រាបទីតាំងច្នៃ តុ ទូ ទ្វារ បង្អួច ដោយអះអាងថា ខុសច្បាប់

1 ខែ មុន 31 តូ សុផល

ខេត្តស្ទឹងត្រែង៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តស្ទឹងត្រែង បានចុះបង្ក្រាបទីតាំងសិប្បកម្

កែរឆ្នៃ តុទូទ្វារបង្អួច ខុសច្បាស់មួយកន្លែងដែល  ស្ថិតនៅចំនុច (ស្រែសាម៉ី) ភូមិខ្សាច់ថ្មីធំ ឃុំតាឡាត់ ស្រុកសេសាន ខេត្តស្ទឹងត្រែង ។

ការបង្ក្រាបទីតាំងសិប្បកម្មកែរច្នៃខុសច្បាប់ ខាងលើនេះ ដឹកនាំដោយ លោក វរៈសេនីយឯក វ៉ា សុផាន់ ប្រធាន ការិល័ ប្រឆាំងបទល្មើសសេដកិច្ចខេត្តនិងមានសហការចូលរួមពីជំនាញរដ្ឋបាលព្រៃឈើ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ខែមិនាឆ្នាំ២០១៩ វេលាម៉ោង ១១និង០៥។

លោកប្រធានការិល័យបានឲ្យដឹងថា រោងសិប្បមក្មកែរឆ្នៃខុសច្បាប់ដែលកម្លាំងរបស់លោកបង្ក្រាបបានខាងលើនេះ បានដកហូតសម្ភារៈមួយចំនួនដូចជា តាបឈូសឈើ១ ម៉ាស៊ីនជ្រៀកឈើ១ និងឧនករណ៍សម្រាប់ជ្រៀកឈើមួយនិងសម្ភារៈផ្សេងៗចំនួនទៀត និងឈើ ជាច្រើនសន្លឹកផងដែរ។

លោកបន្តថា ក្រោយពីកាបង្ក្រាបនិងដកហូតបានរួចមក និងរៀបចំធ្វើការដឹកជញ្ជូនយកទៅរក្សាទុកនៅរដ្ឋបាលព្រៃឈើដើម្បីចាត់កាបន្ត ដោយលែកចំនួនឈើមានជិត១០ម៉ែត្រគីបបន្ទាប់ពីជំនាញធ្វើការវាស់រួចរួលហើយ រីឯកម្ចាស់ទីតាំសិប្បកម្មខាងលើនេះត្រូវបានរត់គេចខ្លួនបាត់មុនពេលកម្លាំងសមត្ថកិច្ច ចុះមកដល់៕ ដោយ៖ អ៊ុល គឹមលាង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!