ព្រឹតិ្តការណ៍ថ្មីៗ

អត់ដឹងអីផង ៣ដៃ ឈាមច្រមុះ?   

6 ខែ មុន 42 តូ សុផល

រាជធានីភ្នំពេញ  ៖ អ្នកជិតខាងគ្នាសោះ! យុវជនម្នាក់អង្គុយផឹកស្រា សុខៗ  ឃើញនារីម្នាក់ជាអ្នកជិតខាងបើករថយន្តចូលមកយឺតៗ

ហើយក្បែរម៉ូតូរបស់ខ្លួន ក៏ដើរទៅសួរ ថា  មានទើសផ្លូវអត់  ហើយម្ចាស់រថយន្តតបវិញថា  ទើស  ទើបយុវជននោះ  ចុចស៊ីផ្លេសួរបញ្ជាក់ម្ចាស់រថយន្តវិញ  លក្ខណៈឌឺដង ទើបទាស់ពាក្យសម្ដីគ្នា  ហើយប្រកែកគ្នាឡើង  ទើបប្អូនប្រុសម្ចាស់រថយន្តចុះពីលើផ្ទះមកសួរនាំ  តែយកដៃកាន់កអាវរបស់យុវជនម្ចាស់ម៉ូតូ  ស្រាប់តែយុវជនរូបនោះ  ដាល់៣ដៃកណ្តាលមុខ  បណ្ដាលបែកច្រមុះហូរឈាម ពេញខ្លួន  ទើបផ្អើលអ្នកជិតខាងចូលមកជួយឃាត់បំបែកចេញ  ហើយរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះមកនាំភាគីទាំងសងខាងយកមកសាកសួរនៅស្នាក់ការប៉ុស្តិ៍។

ករណីហិង្សា បង្កឲ្យមានរបួសស្នាមនេះ  បានកើតឡើង នៅវេលាម៉ោង ២២:៣០នាទីយប់  ថ្ងៃអាទិត្យ  ទី២៤  ខែមីនា  ឆ្នាំ២០១៩នេះ នៅតាមបណ្ដោយ ផ្លូវលំ  ក្រុម១០  ភូមិទួលរកា  សង្កាត់ចាក់អង្រែក្រោម  ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ  មាស វណ្ណា ភេទប្រុសអាយុ២៦ឆ្នាំ  មានទីលំនៅផ្ទះលេខ1411 ផ្លូវលំ ក្រុមទី១០ ភូមិទួលរកាសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរបុគ្គលិកក្រុមហ៊ុន (ឃាត់ខ្លួន)។ ចំណែកជនរងគ្រោះមានឈ្មោះទៀងម៉េងគ័ងភេទប្រុសអាយុ ៣៥ឆ្នាំ មានទីលំនៅផ្ទះលេខ1411 ផ្លូវលំក្រុមទី១០ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យមុខរបរជាងឡាន ។

សមត្ថកិច្ចប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម បានរៀបរាប់ប្រាប់  TNN ដឹងថា  នៅមុនពេលកើតហេតុ ជនសង្ស័យមានឈ្មោះ មាស វណ្ណា កំពុងអង្គុយផឹកស៊ីនៅក្នុងផ្ទះអ្នកជិតខាង ដោយទុកម៉ូតូនៅទល់មុខកន្លែងផឹកនៅផ្លូវម្ខាង ក៏ស្រាប់តែនៅវេលាម៉ោង១១:៣០នាទីយប់  ថ្ងៃទី ខែមីនា ឆ្នាំ២០១៩នេះ ក៏មានរថយន្តមួយគ្រឿង បើកបរដោយឈ្មោះ អ៊ុង  រចនា  បានបើកមកឈប់នៅមុខកន្លែងជនសង្ស័យកំពុងផឹកស៊ី ពេលនោះជនសង្ស័យ ក៏បានសួរថា  ទេីសម៉ូតូមែន? ហើយក៏បានទាស់ពាក្យសំដីគ្នាទៅវិញទៅមក ពេលនោះជនរងគ្រោះឈ្មោះ អៀម  ម៉េងគ័ង  ត្រូវជាប្អូនថ្លៃរបស់ម្ចាស់រថយន្ដ ក៏បានចុះពីលើផ្ទះ មកសួរនាំ តែពេលមកដល់ក៏បានកាន់ក .អាវជនសង្ស័យ ទេីបជនសង្ស័យ ឈ្មោះ ញឹម វណ្ណាក៏បានដើរចំនួន 3 ដៃបណ្ដាលឱ្យច្រមុះហូរឈាមជោកខ្លួន ភ្លាមនោះក៏មានប្រជាពលរដ្ឋក៏បានចូលឃាត់អ្នកទាំងពីរ ហើយរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកនាំជនសង្ស័យយកទៅស្នាក់ការប៉ុស្តិ៍ដើម្បីធ្វើការសាកសួរផងដែរ។

ប្រភពពី ជនរងគ្រោះ ឈ្មោះ  អៀម  ម៉េងគ័ង  ភេទប្រុស  អាយុ៣៥ឆ្នាំ  ជនជាតិខ្មែរ  មានទីលំនៅ បច្ចុប្បន្ន ផ្ទះលេខ១៤១១  ផ្លូវលំ  ក្រុម១០  ភូមិទួលរកា  សង្កាត់ចាក់អង្រែក្រោម  ខណ្ឌមានជ័យ  បានរៀបរាប់ប្រាប់ថា  នៅមុនពេលកើតហេតុ  នាវេលាម៉ោង ២២:៣០នាទីយប់  ថ្ងៃទី២៤  ខែមីនា  ឆ្នាំ២០១៩នេះ  ខ្ញុំបាទកំពុងអង្គុយនៅលើផ្ទះ  ហើយលឺសូរសំលេងបងថ្លៃខ្ញុំឈ្មោះ  អ៊ុង  រចនា  ប្រកែកគ្នាជាមួយយុវជនម្នាក់  ដោយមិនទាន់ដឹងមូលហេតុអ្វីនោះទេ  ហើយខ្ញុំក៏ចុះមកឃាត់ ហើយខ្ញុំបានយកដៃរបស់ខ្ញុំ ទៅចាប់កអាវរបស់យុវជននោះ  ស្រាប់តែយុវជនរូបនោះ  បានដាល់ខ្ញុំចំនួន៣ដៃ បណ្ដាលបែកច្រមុះហូរឈាម  បន្ទាប់មកក៏មានអ្នកជិតខាង  បានចូលមកជួយឃាត់បំបែកចេញ  ។

ចំណែកឯជនសង្ស័យ បានរៀបរាប់អំពីដំណើររឿងឲ្យសមត្ថកិច្ចបានដឹងថា នៅវេលាប្រហែលម៉ោង ១០:៣០នាទីយប់  ថ្ងៃកើតហេតុខាងលើ  ខ្ញុំបាទកំពុងអង្គុយផឹក ស្រាប់តែរថយន្តមួយគ្រឿងម៉ាក CAMRY ស៊េរីឆ្នាំ ២០១២ ពណ៍ កណ្ដុរប្រមេះ (មិនចាំស្លាកលេខ ) បើកមកដល់មុខកន្លែងខ្ញុំអង្គុយផឹកស៊ី  ក្នុងល្បឿនយឺតៗ  ហើយខ្ញុំក៏ដើរទៅសួរ  ម្ចាស់រថយន្តថា  បងមានទើសផ្លូវអត់ ? ម្ចាស់រថយន្តឆ្លើយថា ទើស  បន្ទាប់មកខ្ញុំក៏ បានបើកសោ ម៉ូតូ របស់ខ្លួន ម៉ាក Suzuki Smash V  ពណ៍ខ្មៅ  រួចស៊ីផ្លេ  បញ្ជាក់ម្ចាស់រថយន្តម្ដងទៀត  ពេលនោះប្អូនប្រុសម្ចាស់រថយន្ត  បានស្ទុះមកវាយខ្ញុំ  ចំ ថ្ពាល់ ខាងឆ្វេងចំនួន២ដៃ បន្ទាប់មកខ្ញុំក៏ បានការពារខ្លួន  ក៏ ក្រវាសដៃទៅត្រូវប្អូនប្រុសម្ចាស់រថយន្តនោះ  ចំច្រមុះបណ្ដាលឲ្យហូរឈាម  បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នៅជិតខាង ចូលមកជួយឃាត់  និងរាយការណ៍ប្រាប់កម្លាំងល្បាតចុះមកឃាត់ខ្លន  យកមកធ្វើការសាកសួរ នៅស្នាក់ប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម  ។

បច្ចុប្បន្នក្រោយកើតហេតុ  ភាគីខាងជនរងគ្រោះបានមកដាក់ពាក្យ បណ្ដឹងអោយសមត្ថកិច្ចធ្វើការឃាត់ខ្លួន ជនសង្ស័យ  និងចាត់ការតាមនីតិវិធីច្បាប់ផងដែរ៕  (អត្ថបទរូបភាព  បងម៉េង )

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ