ព្រឹតិ្តការណ៍ថ្មីៗ

ក្ដៅៗ! បុរសម្នាក់ត្រូវគេព្រួតវាយ​ស្លាប់​ នៅច្រមុះជ្រូកក្បាលថ្នល់, ពេលនេះអធិការខណ្ឌមានជ័យ​ ស្រាវជ្រាវ​ ចាប់ឃាត់ខ្លួនបាន ៣នាក់ហើយ​ (ម្នាក់ជាអ្នកជួញដូរ ដកហូតថ្នាំ៤៥កញ្ចប់តូចធំ)

8 ខែ មុន 438 តូ សុផល

រាជធានីភ្នំពេញ​ ៖​ បន្ទាប់ពីបុរសម្នាក់ ដែលត្រូវស្ត្រីម្នាក់ស្រែកថា ជាចោរឆក់កាបូបនាង​ តែនាងដណ្ដើយបានវិញ​ ហើយត្រូវប្រជាពលរដ្ឋជួយឃាត់និងវាយបណ្ដាលឲ្យរងរបួសធ្ងន់​ ហើយរត់ទៅដល់ច្រមុះជ្រូក​ត្រូវបានគេចាប់​វាយទៀត​ ហើយចងស្លាបសេក​ រួចទុកគ្នាចោលផ្កាប់មុខ​លើដី តែស្លាប់ពេលបញ្ចូនទៅពេទ្យមិនទាន់នោះ សាច់ញាតិក្រុមគ្រួសារកើតទុក្ខមិនសុខចិត្តបានអំពាវនាវ​ឲ្យសមត្ថកិច្ច ជួយរកយុត្តិធម៍ជូនពួកគាត់បានស្ងប់ចិត្ត​​ និងលើកដៃសំពះសុំអោយសមត្ថកិច្ចខណ្ឌមានជ័យ ជួយពន្លឿនក្នុងការស្រាវជ្រាវវែកមុខក្រុមជនដែលប្រើហិង្សានោះ​យកមក​ផ្ដន្ទាទោស​តាមផ្លូវច្បាប់​ជូនពួកគាត់ផង​ ។ 

លោក​វរសេនីយ៍ទោ​ ម៉េង​ វិមានតារា​ អធិការខណ្ឌមានជ័យ​ និងលោក​វរៈសេនីយ៏ត្រី គង់ សុវង្ស អធិការរងខណ្ឌមានជ័យ​ ទទួលបន្ទុកយុត្តិធម៍​ និងកម្លាំងផ្នែក​ពាក់ព័ន្ធ​ និងកម្លាំងព្រហ្មទណ្ឌខណ្ឌមានជ័យ សហការជាមួយកម្លាំង​ប៉ុស្តិ៍ចាក់អង្រែលេី​ បានបើកការស្រាវជ្រាវ​ឃាត់ខ្លួនជនសង្ស័យ​ ៣នាក់បន្តបន្ទាប់គ្នា​​ ពីបទ “ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារមរណៈភាព នៃជនរងគ្រោះ” កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១២:៥០នាទីថ្ងៃត្រង់​ នៅចំណុចក្នុងខ្ទមមួយកន្លែង​ នៅផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ 

ការស្រាវជ្រាវ និងឈានដល់ឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងនៅវេលាម៉ោង០២:០០នាទីរសៀល​ នៅថ្ងៃអាទិត្យ ៤រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩​ នៅចំណុចសំណង់មិនរៀបរយ​ (វាលខ្សាច់​)​ ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។ 

លោកវរសេនីយ៍ទោ​ ម៉េង​ វិមានតារា​ អធិការនគរបាលខណ្ឌមានជ័យ​ បានថ្លែងប្រាប់ថា​ ជនសង្ស័យដែលកម្លាំងលោកធ្វើការស្រាវជ្រាវ​ និងឃាត់ខ្លួនបានបន្តបន្ទាប់គ្នា​ ពីបទ ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដោយសារមរណៈភាព នៃជនរងគ្រោះ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១២:៥០នាទីថ្ងៃត្រង់​ នៅចំណុចក្នុងខ្ទម ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ 

លោកអធិការបន្តថា​ ជនសង្ស័យ​មានដូចជា​ ១-ឈ្មោះ វ៉ាត វិឆ័យ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវ៦០ម៉ែត្រ ​​ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរកម្មករ (ឃាត់ខ្លួន គ្មានផ្ទុកសារធាតុញៀន) ។ ២-ឈ្មោះ ធី ភា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវ៦០ម៉ែត្រ ​​ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលេី ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ មុខរបរសន្តិសុខ (ឃាត់ខ្លួន គ្មានផ្ទុកសារធាតុញៀន) ។ និងទី៣.ឈ្មោះ សេង សុខធី ហៅ “អាយួន” ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិវៀតណាម ទីលំនៅផ្ទះគ្មានលេខ  ផ្លូវ៦០ម៉ែត្រ ​​ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន មានផ្ទុកសារធាតុញៀន ។ 

​​ជនរងគ្រោះឈ្មោះ ហ៊ុន សំអុល ហៅឡឹង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មករសំណង់ (ស្លាប់ដោយប៉ះទង្គេចក្បាលធ្ងន់ធ្ងរ)  

​​

វត្ថុតាងចាប់យក ៖ ក្រាមពណ៍សថ្លា(សង្ស័យជាគ្រឿងញៀន) ចំនួន ៤៥​ កញ្ចប់ថង់តូច (ជារបស់ជនសង្ស័យឈ្មោះ សេង សុខធី ហៅ “អាយួន” ដែលដកហូតនិងឃាត់ខ្លួនកាលពីម៉ោង០៧យប់​ ថ្ងៃទី២៥​ ខែមីនា​ ឆ្នាំ២០១៩នេះ​ នៅចំណុចសំណង់មិនរៀបរយ​ ផ្លូវ៦០ម៉ែត្រ​ សង្កាត់ចាក់អង្រែលើ​ ខណ្ឌមានជ័យ​ ។ 

​បច្ចុប្បន្នជនសង្ស័យឈ្មោះ វ៉ាត វិឆ័យ, ឈ្មោះ ធី ភា ,ឈ្មោះ សេង សុខធី ហៅអាយួន ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី​ ៕​ (អត្ថបទរូបភាព​ បងម៉េង​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ