ព្រឹតិ្តការណ៍ថ្មីៗ

លោក ស៊ុន ចាន់ថុល ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន

6 ខែ មុន 28 តូ សុផល

ប្រទេសចិន៖ ថ្ងៃទី២៣-២៨ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដឹកនាំគណប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន

បំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន ដើម្បី ផ្លាស់ប្តូរទស្សនវិស័យនិងបទពិសោធន៍ល្អៗ សំដៅពង្រឹងកិច្ច សហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន⁣ និងការធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់រវាងកម្ពុជា និង ចិន។

នៅអំឡុងថ្ងៃទី២៣⁣-២៤ ខែមីនានេះ⁣⁣⁣⁣⁣ ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានដឹកនាំគណប្រតិភូ⁣⁣⁣ ជួបពិភាក្សាការងារជាមួយ⁣ក្រុមហ៊ុនមេ China Merchants Group⁣⁣⁣⁣. ⁣ក្រុមហ៊ុន China Merchant Port និងបានធ្វើទស្សនកិច្ចនៅចំណតកំពង់ផែ កុងតឺន័រ Shekou និងមណ្ឌលឡូជីស្ទីករបស់ក្រុមហ៊ុន China Merchants Port Group នៅក្រុង Shenzhen ប្រទេសចិន ⁣ ដេីម្បីផ្លាស់ប្តូរបទពិសោធន៍ និងស្វែងរកកិច្ចសហការគ្នា⁣ក្នុងការអភិវឌ្ឍ ពង្រឹង សមត្ថភាពកំពង់ផែ និងលើកកម្ពស់ភាពប្រកួតប្រជែងឡូជីស្ទីក⁣ នៅកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងគណប្រតិភូ បានពិភាក្សា⁣និង ផ្លាស់ប្តូរយោបល់⁣ ជាមួយ⁣ លោក⁣⁣⁣ Fu Gangfeng ប្រធានក្រុមហ៊ុន⁣ China Merchants Group ដែលជាក្រុមហ៊ុនមេ⁣ និងលោក⁣ Lu Vincent⁣⁣ អនុប្រធាន⁣⁣ក្រុមហ៊ុន China Merchant Port Group ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ⁣លើទស្សនវិស័យ និងបទពិសោធន៍ ជំនាញល្អៗ⁣ នៅក្នុងការដេឹកនាំ⁣ គ្រប់គ្រង ⁣⁣និងដំណើរការកំពង់ផែ⁣ដ៏ធំមួយនោះនៅក្រុង⁣ Shenzhen ព្រមទាំងបានពិភាក្សាផងដែរ⁣ពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការ រវាង⁣កំពង់ផែស្វយ័តភ្នំពេញ⁣⁣ កំពង់ផែស្វយ័តក្រុងព្រះសីហនុ⁣⁣ និងកំពង់ផែ⁣ China Merchants Port។

លោក Fu បានបង្ហាញពីចំណាប់អារម្មណ៍ ក្នុងការវិនិយោគនៅកម្ពុជា ក៏ដូចជាការចូលរួម លេីកស្ទួយវិស័យឡូជីស្ទីក និងកំពង់ផែនៅកម្ពុជា ឲ្យកាន់តែមានការរីកចម្រេីនថែមទៀតផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ⁣⁣បានយល់ព្រមជាមួយលោក⁣ ⁣Lu Vincent⁣⁣ ក្នុងកិច្ចសហការរៀបចំផែនការមេ សម្រាប់ចក្ខុវិស័យវែងឆ្ងាយ ក្នុងការអភិវឌ្ឍវស័យកំពង់ផែ និងឡូជីស្ទីកនៅកម្ពុជា ⁣⁣⁣។

ឯកឧត្តមទេសរដ្ឋមន្ត្រី ⁣⁣ក៏បានអញ្ជើញ លោក Fu លោក ⁣Lu និងថ្នាក់ដឹកនាំក្រុមហ៊ុន ព្រមទាំងសហការីជំនាញទៅធ្វេីទស្សនកិច្ចនៅកម្ពុជា ⁣ដើម្បីសិក្សានិងពិភាក្សាលម្អិត ពីគម្រោងវិនិយោគ និងកិច្ចសហប្រតិបត្តិការបន្ត⁣ រវាងក្រសួងសាធារណការ⁣និងដឹកជញ្ជូន⁣ ⁣និង⁣ក្រុមហ៊ុន⁣⁣⁣⁣⁣ Merchants Port Group។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ