ព្រឹតិ្តការណ៍ថ្មីៗ

ប្រតិភូរបស់សាលាខណ្ឌដង្កោ បានចុះសួរសុខទុក្ខបងប្អូនកងទ័ពនៅតំបន់មុំបី ទិសប្រាសាទព្រះវិហារ មុនថ្ងៃចូលឆ្នាំមកដល់

6 ខែ មុន 36 តូ សុផល

ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ៣រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១ប្រតិភូរបស់រដ្ឋបាលខណ្ឌដង្កោ ដឹកនាំដោយ ឯកឧត្តម នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជា អភិបាលខណ្ឌដង្កោ និងលោក ម៉ៃ ម៉ុន ប្រធានក្រុមប្រឹក្សាខណ្ឌ បានចុះសួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូនដល់កងទ័ព នៅវរៈសេនាតូចលេខ៣៩៤ ចំណុះកងពលតូចអន្តរាគមន៍លេខ៩ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ឯកឧត្តម នុត ពុធដារ៉ា បានធ្វើការសំណេះសំណាល និងផ្តាំផ្ញើរនូវការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ជូនដល់បងប្អូនកងទ័ពទាំងអស់ និងបានលើកឡើងអំពីការយកចិត្តទុកដាក់របស់សម្តេចទាំងទ្វេរចំពោះបងប្អូនទាំងអស់ ព្រមទាំងបានលើកឡើងអំពីការផ្សាភ្ជាប់គ្នា រវាងសមរភូមិមុខ និងសមរភូមិក្រោយ ដែលជានិច្ចកាលមិនអាចកាត់ផ្តាច់ពីគ្នាបាន។

ឯកឧត្តមអភិបាល បានកោតសរសើរនូវ វីរៈភាពអង់អាចក្លាហានបងប្អូនកងទ័ព លះបង់អ្វីៗគ្រប់បែបយ៉ាង ដើម្បីជាតិ និងបូរណភាពទឹកដី និងបានផ្តាំផ្ញើរ ដល់កងទ័ពទាំងអស់អោយយកចិត្តទុកដាក់ ថែរក្សាសុខភាព តាមរយៈអនាម័យការរស់នៅ ហូបស្អាត ផឹកស្អាត ព្រមទាំងបន្តខិតខំបង្កបង្កើនផល ចិញ្ចឹមសត្វ ក្នុងអង្គភាព ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ និងអង្គភាព។

លោកវរសេនីយ៍ឯក យឿង សែ មេបញ្ជាការវរៈសេនាតូច៣៩៤ រួមនឹងនាយទាហាន ពលទាហានទាំងអស់ បានប្តេជ្ញាចិត្តការពាររាជដ្ឋាភិបាលស្របច្បាប់ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងប្តេជ្ញាស្មោះត្រង់ និងការពារសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាដរាប។

គណប្រតិភូ បានឧបត្ថម្ភដល់កងវរៈសេនាតូច៣៩៤ សរុបជាថវិកា ចំនួន ៤៨.៣០០.០០០រៀល រួមមាន៖
– អង្ករ ៩បាវ
– ទឹកសុទ្ធ ២៦កេស
– ទឹកក្រូច ទឹកផ្លែឈើ ៣០កេស
– ត្រីខ ២៨យួរ
– ទឹកត្រី ទឹកស៊ីអ៊ីវ ៣៨យួរ
– គ្រឿងឧបភោគ បរិភោគ ជាច្រើនមុខ

ថវិកាដែលបានយកទៅឧបត្ថម្ភជូនដល់វរៈសេនាតូចលេខ៣៩៤ និងនាយទាហ៊ាន ពលទាហាន ក្នុងឱកាសនោះរួមមាន៖
– មេបញ្ជាការរងកងពលលេខ៩ ថវិកា៥០ម៉ឺនរៀល
– ប្រធានវរៈ៣៩៤ ថវិកា១លាន៦សែនរៀល
– អនុប្រធានវរៈ ០៦នាក់ ក្នុងម្នាក់ ៤០ម៉ឺនរៀល
-ជំនួយការវរៈ ១០នាក់ ក្នុងម្នាក់ ២៥ម៉ឺនរៀល
-មេបញ្ជាការកងអនុសេនាធំ ០៦នាក់ ក្នុងម្នាក់ ២០ម៉ឺនរៀល
-មេបញ្ជាការរងកងអនុសេនាធំ ១២នាក់ ក្នុងម្នាក់ ២០ម៉ឺនរៀល
-មេបញ្ជាការកងអនុសេនាតូច ១២នាក់ ក្នុងម្នាក់ ១៥ម៉ឺនរៀល
-មេបញ្ជាការរងកងអនុសេនាតូច ១៩នាក់ ក្នុងម្នាក់ ១៥ម៉ឺនរៀល
-ពលទាហាន ៨៦នាក់ ក្នុងម្នាក់ ១០ម៉ឺនរៀល និងមី ០១កេស
-ពលទាហានមានជម្ងឺ ០២នាក់ ក្នុងម្នាក់ ២០ម៉ឺនរៀល
– ឧបត្ថម្ភសម្រាប់អាហារពេលល្ងាច ២លានរៀល
ក្នុងឱកាសនោះក៏បានឧបត្ថម្ភដល់វរៈសេនាតូច ៣៩៤ នូវសង្កសី សម្រាប់ប្រក់ដំបូលឃ្លាំងដាក់គ្រាប់ ៣០០សន្លឹក។

គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំគឺសាលាខណ្ឌដង្កោ ដែលជាសម្ព័ន្ធភាព របស់វរៈសេនាតូចលេខ ៣៩៤ តែងតែមកសំណេះសំណាល និងនាំយកនូវសម្ភារ និងថវិកាមកផ្តល់ជូនដល់កងទ័ព ហើយដោះស្រាយនូវបញ្ហាប្រឈមនានាដែលជា សំណូមពររបស់វរៈសេនាតូចអន្តរាគមន៍លេខ ៣៩៤ផងដែរ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ