ព្រឹតិ្តការណ៍ថ្មីៗ

(វីដេអូ) ទុកកិត្តិយស អោយឪខ្លះផង! កូនប្រុសមេប៉េអឹម ខេត្តក្រចេះ ប្រើហិង្សា និង យកកាំភ្លើងគំរាមដៃគូ ក្នុងទីតាំង Internet កម្មសិទ្ធិកូនប្រុស អភិបាលរងខេត្ត ម្នាក់ ផ្អើលបណ្តាញសង្គម

4 ខែ មុន 144 តូ សុផល

ខេត្តកំពង់ចាម៖ កក្រើកពេញបណ្តាញសង្គមក្រោយ លោក មៀច មករា កូនប្រុស លោក កៅ សុខអាន អភិបាលរងខេត្តកំពង់ចាម បង្ហោះវីដេអូនៃការប្រើអំពើហិង្សាលើគូភាគី។  លោកបានឲ្យដឹងថា មន្ត្រីអាវុធហត្ថដែលប្រើហិង្សា និង យកកាំភ្លើងដែលគេឲ្យសម្រាប់បំពេញភារកិច្ច ក្នុងនាមជាសមត្ថកិច្ច មកសំឡុតគំរាមគេនេះ គឺជាកូនប្រុសមេប៉េអឹមខេត្តក្រចេះ លោកឧត្តមសេនីយ៍ត្រី សាន ប៊ុនថាន។

មន្ត្រីអាវុធហត្ថមួយរូប ឈ្មោះ សាន សុខុម ពាក់ស័ក្កិ៤ បានដកកាំភ្លើងភ្ជង់សំឡុត និងវាយគូជម្លោះរបស់ខ្លួន នៅកន្លែង internet មួយកន្លែង ក្នុងខេត្តកំពង់ចាម។

ប្រភពបង្ហើបប្រាប់ថា ទីតាំង Internet ខាងលើ ជាកម្មសិទ្ធិកូនប្រុសអភិបាលរងខេត្តកំពង់ចាម ម្នាក់។

TNN និងផ្សាយជូនជាបន្តបន្ទាប់ទៀត ប្រសិនបើការបកស្រាយពន្យល់់ពីសាម៉ីភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអោយមហាជនអស់មន្ទិលសង្ស័យ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!