ព្រឹតិ្តការណ៍ថ្មីៗ

លើសតិរច្ឆានទៀត! ឪពុកវ័យ៦០ឆ្នាំ ចាប់រំលោភកូនស្រីខ្លួនឯង បានសម្រេច

6 ខែ មុន 127 តូ សុផល

​បាត់ដំបង​ ៖​ បុរស​ចំណាស់​ម្នាក់​ ត្រូវ​បាន​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ បាន​អនុវត្ត​តាម​បញ្ជា​ ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​ខេត្តបាត់ដំបង​ឲ្យ​នាំ​ខ្លួន​ពាក់ព័ន្ធ​ករណី​ ចាប់រំលោភ​កូន​ខ្លួនឯង​បាន​សម្រេច​ចំនុច​ភូមិ​ច្រាប​ក្រសាំង​ សង្កាត់​វត្ត​គរ​ ។​

​ការ​ចាប់ខ្លួន​នេះ​ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​សុក្រ​ ២​រោច​ ខែ​ផល្គុន​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​.២៥៦២​ ត្រូវ​ថ្ងៃ​ទី​២២​ ខែមីនា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ ១៧​និង​ ០០​នាទី​ ចំណុច​ភូមិ​ច្រាប​ក្រសាំង​ សង្កាត់​វត្ត​គរ​ ក្រុង​បាត់ដំបង​ ដោយ​កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ បាន​អនុវត្ត​តាម​បញ្ជា​លោក​ នួន​.​សាន​ ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​ខេត្តបាត់ដំបង​ ឲ្យ​នាំ​ខ្លួន​ឈ្មោះ​ ផាត់​.​ទៀង​ ភេទ​ប្រុស​ អាយុ​ ៦០​ឆ្នាំ​ រស់នៅ​ភូមិ​.​សង្កាត់​ខាងលើ​ ត្រូវ​ចោទប្រកាន់​ពី​បទ​រួម​ភេទ​ជាមួយ​អនីតិជន​អាយុ​ក្រោម​ ១៥​ឆ្នាំ​ ឈ្មោះ​ ផត​.​សទ​ ភេទ​ស្រី​ អាយុ​ ១២​ឆ្នាំ​ (​កូនបង្កើត​)​ កាលពី​ឆ្នាំ​២០១៨​។​

​សមត្ថកិច្ច​ បាន​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕​

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ