ព្រឹតិ្តការណ៍ថ្មីៗ

បើធ្លាក់ចំមនុស្សស្លាប់ បានជីវិតណាសង? នេះសំណាងហើយចំរថយន្ត! លោក ឯក ឃុនដឿន ទៅដល់អាគារខុនដូរភ្លេត ព្រោះ….!

6 ខែ មុន 448 តូ សុផល

ភ្នំពេញ៖ ពលរដ្ឋថា ខំតែសរសើរ ម្សិលម៉ិញ ឃើញមកច្រូងច្រាង ស្មានតែអាជ្ញាធរក្រុងភ្នំពេញ និង ខណ្ឌទួលគោក មានវិធានការចំពោះ អាគារខុនដូរកំពុងសាងសង់ដោយមិនមានបច្ចេកទេសត្រឹមត្រូវ ជ្រុះធ្លាក់ កំណាត់ដែក និងឈើ បង្កក្តីព្រួយបារម្ភដល់ប្រជាពលរដ្ឋក្បែរខាងរាល់ថ្ងៃ ស្រាប់តែនារសៀលថ្ងៃទី ២៣ ខែមីនា ២០១៩នេះ  ពលរដ្ឋផ្ទុះការតវ៉ា សម្តែងការមិនពេញ ចំពោះអាជ្ញាធរពាក់ព័ន្ធទាំងអស់ដែល មិនបានគិតគូរពីអាយុជីវិត និងផលប៉ះពាល់ផ្សេងឡើយ។ ជាក់ស្តែង រងថយន្ត Pruis ពាក់ស្លាកលេខ ភ្នំពេញ 2AE-9843 មួយគ្រឿងត្រូវកំណាត់ដែកធ្លាក់ពីលើចំបណ្តាលអោយខូចខាត នេះសំណាងហើយចំរថយន្ត ចុះបើចំមនុស្សស្លាប់ បានជីវិតឯណាសង? ពលរដ្ឋឆ្ងល់ថា ហេតុអ្វី អាជ្ញាធរពាក់ព័ន្ធទាំងអស់ ខ្លាចបុណ្យបារមី ម្ចាស់ខុនដូរនោះម្លេះ?

ជុំវិញករណីនេះ លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក ប្រាប់ TNN តាមទូរស័ព្ទថា ចំពោះផលប៉ះពាល់ខាងលើ លោកបានអោយតំណាងម្ចាស់ខុងដូរទទួលខុសត្រូវ ជាមួយម្ចាស់រថយន្តហើយ។ លោកបញ្ជាក់ថា បានណែនាំអោយតំណាងម្ចាស់ខុងដូរ កែសម្រួលសម្រួលបច្ចេកទេសអោយបានត្រឹមត្រូវ ទើបអនុញ្ញាតអោយសាងសង់បន្តទៀត។

គួររំលឹកដែរថា  ម្សិលម៉ិញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ទទួលដំណឹងភ្លាម ឯកឧត្តម មិនអាចឈេរមើល ទុកលំបាករបស់រាស្ត្រ ក៍បានបញ្ជាអោយអាជ្ញាធរខណ្ឌទួលគោក ដឹកនាំដោយ អភិបាលរងខណ្ឌទួលគោកម្នាក់ចុះ ទៅពិនិត្យដល់កន្លែងកើតភ្លេតដែរ តែមិនបានអ្វីជាផលផ្លែទេ។

តំណាងប្រជាពលរដ្ឋ រស់នៅក្បែរសំណង់ខុនដូរ កំពុងសាងសង់មួយកន្លែង ដែលទីតាំងក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានផ្ញើវីដេអូរៀបរាប់ពីក្តីព្រួយបារម្ភ និង បានសំណូមពរ ដល់អាជ្ញាធរពាក់ពាក់ព័ន្ធទាំងអស់ មេត្តាចុះពិនិត្យ និង ដោះស្រាយបញ្ហានោះផង។

TNN ផ្សាយជូនជាបន្តបន្ទាប់ទៀត ប្រសិនមានការបកស្រាយពីសម៉ីភាពគីពាក់ព័ន្ធទាំងអស់៕

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ