ព្រឹតិ្តការណ៍ថ្មីៗ

ខ្លាំងបាត់! ៦ពូថៅរបស់ប្រពន្ធ ស្លាប់លើអង្រឹង

6 ខែ មុន 104 តូ សុផល

បាត់ដំបង ៖ ប្រជាពលរដ្ឋក្នុងភូមិមានការភ្ញាក់យ៉ាងខ្លាំង និងនឹកស្មានមិនដល់ នៅគ្រាដែលបានឃើញស្ត្រីម្នាក់មានចិត្តស្លូត បែរជាប្រៃមានចិត្តសាហាវដោយសារតែហ៊ានលើកដៃកាប់ប្រហារប្តីខ្លួនឯងនិងពូថៅគ្មានញញើតដៃ ខណៈកំពុងតែដេកក្នុងអង្រឹងនោះ នេះទំនងជាគាត់ដល់កនិងលោកប្តីដែលធ្វើបាបចិត្តគាត់ហើយមើលទៅ !។

បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនាថ្ងៃទី២២ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១១យប់ នៅចំណុចភូមិស្ដៅ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

បើតាមសមត្ថកិច្ចបញ្ជាក់ថា ករណីឃាតកម្ម នេះបង្កឡើងដោយជនសង្ស័យឈ្មោះ វ៉ា សុខណន អាយុ៤២ឆ្នាំជាប្រពន្ធ បានយកពូថៅដៃកាប់ទៅលើជនរងគ្រោះជាប្តីឈ្មោះ យី រ៉ាន់ អាយុ៤៤ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ នៅគ្រាដែល កំពុងសម្រាកលើ អង្រឹងខាងក្រៅផ្ទះ ដោយកាប់ចំនួន ៦ ពូថៅ បណ្ដាលឲ្យស្លាប់ នៅនឹងកន្លែង។

មូលហេតុ ប្រពន្ធមានសតិមិនគ្រប់គ្រាន់ និង ប្រច័ណ្ឌ ។

ករណីនេះជនសង្ស័យកម្លាំងយើងឃាត់ខ្លួនបាន យកមកកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ