ព្រឹតិ្តការណ៍ថ្មីៗ

រថយន្ត០១គ្រឿងត្រូវអគ្គិភ័យឆាបឆេះខណៈម្ចាស់កំពុងបើកសុខៗមិនដឹងមូលហេតុ

3 ខែ មុន 42 តូ សុផល

ភ្នំពេញ ៖ រថយន្តម៉ាកសឺដែស ១គ្រឿង ខណៈម្ចាស់កំពុងបើកសុខៗ បានឆាបឆេះជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាទាញបំពង់ពន្លត់អគ្គិភ័យ នឹងទាញទុយោយកមកបាញ់ ។ 

ហេតុការណ៍នេះកេីតឡេីងនៅវេលាម៉ោង២៣និង០០នាទីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវលេខ២១៤ កែងនឹងផ្លូវមុនីវង្ស ស្ថិតនៅក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមសម្តីអ្នកបើកបររថយន្ត ដោយជនជាតិចិនផ្ទាល់ បានរៀបរាប់ប្រាប់ឲ្យដឹងថា មុនកើតហេតុ រូបគាត់បានបើករថយន្ត១គ្រឿង ម៉ាកសឺដែស ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2O-8777 កំពុងតែបើកបររថយន្តសុខៗ ដោយមិនដឹងមូលហេតុ រថយន្តរបស់គាត់ ក៏ឆ្ងៀនពេញរថយន្ត ខណ:នោះរូបគាត់ ក៏បើករថយន្តទៅចិញ្ចើមផ្លូវ ស្រាប់តែមានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង ភ្លាមៗនោះ បងប្អូនប្រជាពលរដ្ឋក៏នាំគ្នាទាញបំពង់ពន្លត់អគ្គីភ័យ នឹងទាញទុយោយកមកបាញ់រថយន្ត តែមិនរលត់ រហូតបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន នឹងរថយន្តពន្លត់អគ្គិភ័យចុះមកអន្តរាគមន៍បាញ់ភ្លាមៗ ទើបមួយសន្ទុះក្រោយមក ភ្លើងក៏បានរលត់ជាស្ថានពរ ដោយមិនបង្កឲ្យមានមនុស្សរងរបួសនោះឡើយ នឹងប្រើរថយន្តពន្លត់អស់មួយគ្រឿងផងដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!