ព្រឹតិ្តការណ៍ថ្មីៗ

ផ្សារ និងទីតាំងប្តូរលុយមួយចំនួនក្នុងខណ្ឌសែនសុខជាបនល្បែងឆ្នោតយួន សមត្ថកិច្ចបានត្រឹមអោបដៃឈមើល និងចាំទទួលផល

3 ឆ្នាំ មុន 0 តូ សុផល

ភ្នំពេញ ៖ ល្បែងចាក់កន្ទុយលេខឬហៅថាជាឆ្នោតផ្សងសំណាង(ឆ្នោតយួន) នោះត្រូវបានគេនិយមលេងប្រៀបដូចជាផ្សារត្រីអញ្ចឹងនៅក្នុងបណ្តាផ្សារ និងទីតាំងប្តូរលុយនានាក្នុងខណ្ឌសែនសុខ។

ឆ្នោតទាំងនោះគឺត្រូវគេដឹងថា៖នាំចូលមកពីប្រទេសវៀតណាមនិងថៃយកមកលេងនៅស្រុកខ្មែរដើម្បីប្រមូលលុយយ៉ាងសុខស្រួលដែលធ្វើឲ្យគេជឿថាល្បែងឆ្នោតទាំងនេះគឺជាឆ្នាំងបាយរបស់សមត្ថកិច្ចមួយចំនួនក្នុងខណ្ឌ ទើបគេមិនដែលឃើញមានការចុះបង្ក្រាបសោះ សូម្បីតែម្តងក៏គ្មាន បើទោះបីជាមានការដាក់ចេញនៅគោលនយោ បាយភូមិឃុំមានសុវត្ថិភាពក៏ដោយ។

ប្រភពបានទម្លាយឲ្យដឹងថា ការបើកឲ្យលេងល្បែងឆ្នោតនិងកន្ទុយលេខដោយសេរីនៅក្នុងខណ្ឌសែនសុខនេះគឺ ថៅកែឆ្នោតមានខ្នងបង្អែកជាសមត្ថកិច្ចធំៗមួយចំនួន និងមានមន្ត្រីច្បាប់ក៏ចូលរួមបើកឲ្យលេងដែរ។ ហេតុនេះ ហើយទើបគេសង្កេតឃើញថា សមត្ថកិច្ចខណ្ឌសែនសុខចាប់បានតែកូនកញ្ច្រែង(អ្នកកត់) បើប៉ះមេធំ ម្តងៗ មិន បានមួយម៉ោងទេ គេរត់ការដោះលែងខ្វែងទឹកខ្វែងដី។

ទីតាំងដែលបើកឲ្យលេងចាក់កន្ទុយលេខនោះគឺនៅតាមបណ្តាផ្សារ និងហាងប្តូរប្រាក់ តូបចាប់ហួយមួយចំនួនក្នុងខណ្ឌតែម្តង ជាពិសេសនៅផ្សារឃ្មួញ (មេធំចាប់ និងលេងរាប់ភ្លេច) និងផ្សារទឹកថ្លា ផ្សារដីហុយជាដើម។ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ ទាំងនគរបាល អាវុធហត្ថ និងសង្កាត់ បានផ្តេជ្ញាចិត្តថា និងចូលរួម លុបបំបាត់ល្បែងស៊ីសងអោយអស់ពីក្នុងមូលដ្ឋាន។

ដោយសារសមត្ថកិច្ចបានតែសន្យាបែបនេះមជ្ឈដ្ឋានពលរដ្ឋ មានតែការទន្ទឹងរង់ចាំមើលថាតើលោកប៉ឹល កុសល អភិបាលខណ្ឌសែនសុខ ដែលជាមេបញ្ជាករឯកភាពខណ្ឌ អាចចេញបទបញ្ជា ឬក៏ប្រើកណ្តាប់ដៃដែកបង្ក្រាបបនល្បែងស៊ីសងប្រភេទកន្ទុយលេខដែលកំពុងរីកដុះដាលដូចផ្សិត នេះបានដែរឬយ៉ាងណា ព្រោះបើតាមដឹង មានសមត្ថកិច្ចមួយចំនួនបានទៅប្រឡូកប្រឡាក់ជាមួយល្បែងកន្ទុយលេខនេះជាយូរយារណាស់មកហើយ ដោយគ្មានខ្លាចញញើតទៅនឹងបទបញ្ជារបស់ប្រមុខនៃរាជរដ្ឋាភិបាលសោះឡើយ៕

13307355_283236688692229_4549739860334084013_n6167137f-ddc0-4348-981c-a8415be80ee6 c5dd3f20-10e2-4c82-9e5d-a83386a28d19 d091eb26-8913-4547-8fc9-b44ea3fcdf1b e05d6810-1db7-42e9-b50b-f2367eb38279 fdff0c44-4ef6-4d90-8bfa-41e6c9c7fe43

}

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ