ព្រឹតិ្តការណ៍ថ្មីៗ

ពិធីបំពាក់ឯកសណ្ឋានជូនដល់យុវជនកាកបាទក្រហមកម្ពុជាចំនួន ១១៤៥នាក់

7 ខែ មុន 31 តូ សុផល

កំពត ៖ ព្រឹក ថ្ងៃសៅរ៍ ៣រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ នេះ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត និងឯកឧត្តម សម កុសល នាយកនាយកដ្ឋានធនធានមនុស្សកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបំពាក់ឯកសណ្ឋានជូនដល់យុវជនកាកបាទក្រហមកម្ពុជាចំនួន ១១៤៥នាក់។

បានអញ្ជើញចូលរួមពិធីនេះរួមមាន ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត សមាជិកគណៈកម្មាធិការ គណៈកិត្តិយស គណៈកម្មាធិការអនុសាខា ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមប្រតិបត្តិ លោកគ្រូ អ្នកគ្រូទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហម សរុប ប្រមាណ ១៨០០ នាក់។

ឯកឧត្តម ជាវ តាយ បានផ្តល់ប្រាក់ឧបត្ថម្ភ សរុបចំនួន ១២.៥៧០.០០០៛ រួមមាន៖
១.ឧបត្ថម្ភជូនទីប្រឹក្សាយុវជនកាកបាទក្រហម ២៨ នាក់ ក្នុុងម្នាក់ៗ ទទួលបាន ៤០.០០០៛។
២.ឧបត្ថម្ភយុវជនកាកបាទក្រហម ១១៤៥ នាក់ ក្នុងម្នាក់ៗ ទទួលបាន ១០.០០០៛៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ