ព្រឹតិ្តការណ៍ថ្មីៗ

សូម សម្ដេចក្រឡាហោម​ ​ ជួយមើល មេឈ្មួញឈើឆ្លងដែននៅតំបន់នគរបាលវរ:ការពារព្រំដែន៧០២ ​ ពលរដ្ឋរងគ្រោះឥតល្ហែ

3 ខែ មុន 49 តូ សុផល

ខេត្តឧត្ដរមានជ័យ៖ នៅថ្ងៃទី២៣ខែមករាឆ្នាំ២០១៩នេះ មានសេចក្ដីរាយការណ៍ពីសង្កាត់អូស្មាច់ក្រុងសំរោង ខេត្តឧត្ដរមានជ័យមកថា មេឈ្មួញ ឈើប្រណិត និងគៀរគរពលករឆ្លងដែន ផ្ដាច់មុខនៅតំបន់នគរបាលវរ:ការពារព្រំដែនគោកលេខ៧០២ ឈ្មោះ ឈឿង សក្ក័​ នៅតែបន្តធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យ។

កាលពីខែកុម្ភ:កន្លងទៅថ្មី នេះ​មានពលករប្រមាណជិត១០នាក់ ត្រូវបានសម្ត្ថកិច្ចថៃចាប់ឃាត់ខ្លួន យកទៅ​ផ្ដន្ទាទោស​តាមច្បាប់ប្រទេសថៃ។ ដែលពលករឆ្លងដែនកាប់ឈើប្រណិតទាំងនោះ​ ដែលសមត្ថកិច្ចថៃចាប់ខ្លួន​ សុទ្ធសឹងតែជាប់ពាក់ពន្ធ័និងសាធាតុញាន ដែល បង្វក់ដោយមេឈ្មូញឈើទុច្ចរិតមួយចំនួន​ ដែលកំពុងតែរកស៊ី នៅតំបន់នគរបាលវរ:ការពារព្រំដែនគោក៧០២​ គ្របគ្រង​ដោយ​ លោកវរ:សេនីយ៍ឯក​ គង់​សុខាន់។

ទោះជាមេឈ្មួញឈ្មោះ ឈឿង ស័ក្ក​ ជាដើមហេតុនិងជាមូលហេតុ នៃការចាប់ខ្លួនពលករឆ្លងដែន ពីសំណាក់អាជ្ញាធរ័ថៃយ៉ាងណាក៍ដោយ ក៍​កងកំលាំងនគរបាលវរ:ការពារព្រំដែនគោកលេខ៧០២​ លោកវរ​សេនីយ៍ឯក គង់ សុខាន់​ នៅតែមិនអាចរារាំងរឺក៍បង្អាក់សកម្មភាពបទល្មើសឈើឆ្លងដែន ឈ្មោះ ឈឿង សក្ក័​ បានដែ​ សង្ស័យត្រូវដងត្រូវផ្លែគ្នាហើយមើលទៅ។

ដោយសារតែបទល្មើសកើតឡើងអត់ឈប់ឈរនិងពលរដ្ឋរងគ្រោះត្រូវបានយោធាថៃចាប់ខ្លួន និងទទួលរងគ្រោះដោយបង្វក់ប្រើប្រាស់គ្រឿងញានផងនោះ។

ពលរដ្ឋសូមអំពាវនាវ ទៅដល់ ឧបនាយករដ្ឋមន្រ្ដី និងជារដ្ឋមន្រ្ដីក្រសួងមហាផ្ទៃសម្ដេចក្រឡាហោម​ សរខេង អោយជួយមេត្តាពិនិត្យមើលនិងចាត់វិធានការផងទាន? ព្រោះមន្រ្ដីថ្នាក់ក្រោមអសកម្មអស់ហើយ មិនបានការពារសន្តិសុខជូនប្រជាពលរដ្ឋ ទេការពារតែប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។

បើសម្ដេច មិនជួយលុបបំបាត់បទល្មើសឈើ ឈ្មោះ ឈឿង សក្ក័អោយបានទាន់ពេលវេលាទេនោះមិនដឹងថានិងមានពលរដ្ឋប៉ុន្មាននាក់ទៀតនិងត្រូវរងគ្រោះនោះទេ បើ ពឹងផ្អែកលើមន្រ្ដីគ្រប់ល្ពៅ ប្រជារាស្រ្ដនិងទទួលរងគ្រោះជាបន្តរបន្ទាប់ហើយ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!