ព្រឹតិ្តការណ៍ថ្មីៗ

ឆក់កាបូបបានសម្រេចតែត្រូវប្រជាពលរដ្ឋ ដេញចាប់ប្រគល់ឱ្យសមត្ថកិច្ចវាយខ្នោះ

8 ខែ មុន 1207 តូ សុផល

ភ្នំពេញ៖​ ជនសង្ស័យ២នាក់ ត្រូវបានប្រជាពលរដ្ឋ ដេញចាប់បាន​ ក្រោយពេល ធ្វេីសកម្មភាពឆក់ការបូប ពីស្រីប្រុសបួននាក់បានសម្រេច​ ខណៈពេលដែលកំពុងជិៈម៉ូតូ ឌុបគ្នាបួននាក់ ហេតុការណ៍នេះ ឡេីងនៅវេលាម៉ោង​១និង៣០នាទី​ យប់រំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៏ ទី២៣ ខែមិនា ឆ្នាំ២០១៩នៅតាមបណ្តោយផ្លូវ១០៥ កែង នឹង៣១០ ដែលស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថា​ ជនង្ស័យដែលប្រជាពលរដ្ឋចាប់បាននោះទី១ មានឈ្មោះ សុខ ផានិត ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាអ្នក រត់ម៉ូតូកង់បី នៅហាងម្លប់មេឃ រស់នៅច្រាំងបាក់ ខណ្ឌច្បារអំពៅ។ (ជាអ្នកអង្គុយពីក្រោយធ្វេីសកម្មភាពឆក់)​ ។

ជនសង្ស័យទី២មានឈ្មោះ ហ៊ួន វាសនា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ស្នាក់នៅម្តុំផ្សារតាប៉ាង មានស្រុកកំណើត នៅភូមិបង់ឯក ឃុំ ពាមមានជ័យ ស្រុកពាមរ ខេត្តព្រៃវែង ជាអ្នកបើក។​ ដោយឡែកស្រ្តីជនរងគ្រោះ មិនបានស្គាល់អត្តសញ្ញាណទេ។

ប្រភពព័ត៌មានពីប្អូនប្រុសដែលឌុបស្រ្តីរងគ្រោះបានប្រាប់អោយដឹងថា​ មុនពេល កេីតហេតុរូបគាត់បានដឹកស្រ្តីបីនាក់ ព្រមទាំងជនរងគ្រោះចេញពីម្តុំ ខាងក្រោយវាំង ឆ្ពោះទៅ ផ្ទះនៅម្តុំវត្តសន្សំកុសល លុះពេលមកដល់ចំណុចកេីតហេតុ​ ខាង លើខណៈ ពេលដែលស្រ្តីរងគ្រោះកំពុងជិៈម៉ូតូស្ពាយការបូប ស្រាប់តែ លេចមុខជន សង្ស័យ ២នាក់ជិះម៉ូតូម៉ាក ស្គុតពី ពណ៌ស ពាក់ស្លាកលេខ​ ភ្នំពេញ1GW.6582បានធ្វេី សកម្មភាពឆក់ការបូបពីស្រ្តីរងគ្រោះបានសម្រេច​ ធ្វើឲ្យម៉ូតូ រងគ្រោះ ដួលរងរបួស ទិចតួចភ្លាមៗក៏លើកម៉ូតូដេញតាមនោះស្រ្តីរងគ្រោះបានស្រែក​ ចោរៗឆក់ ប្រជាពល រដ្ឋដែលនៅក្បែរនោះបានជួយដេញ ចាប់ព្រមទាំងអ្នកសារព័ត៌មានជួយដេញ ចាប់រហូតដល់បុរីអង្គរភ្នំពេញទើបចាប់បានប្រគល់ឲ្យសមត្ថកិច្ច។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាល បឹងកេងកងទី២ ដេីម្បីធ្វេីការសាកសួរកសាង សំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាល ខណ្ឌចំការមនដេីម្បីចាត់ការតាមនិតិវិធីច្បាប់៕​ (ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ